Close
Sponsor ads Featured-Image
កំពុងល្អផង! កីឡាករ Bournemouth រងរបួសដាច់សរសៃពួរ ACL ពេលកំពុងហ្វឹកហាត់(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបBourn​emouth បាន​បញ្ជាក់ជាផ្លូវការណ៍ថា​ ខ្សែ​ប្រយុទ្ធ Enes Unal បានរង​របួស​​សរសៃ​ពួរ​​ជង្គង់​ស្តាំ​អំឡុង​ពេល​ហ្វឹកហាត់។Unal កីឡាករសញ្ជាតិតួគីបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំបានចុះហត្ថលេខាចូលរួមជាមួយក្លឹបបច្ចុប្បន្នលេខរៀងទី៧ពីក្លឹបGetafe ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំកាលពីរដូវក្តៅមុន ក្រោយលេងខ្ចីជើងកំលុងខែមករាដើមឆ្នាំ២០២៤កន្លងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League: Enes Unal ruled out for season as Bournemouth injury woes grow | Football News - News9live

ads

Unalបង្ហាញខ្លួនបាន១៧ប្រកួតក្នុងរដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ២ គ្រាប់មុនពេលរងរបួសក្នុងការហ្វឹកហាត់ជាប្រចាំថ្ងៃកាលពីថ្ងៃអង្គារ។Unal នៅមិនទាន់មានលទ្ធផលផ្លូវការណ៍ណាមួយដែលរូបគេនិងអវត្តមានប៉ុន្មានសប្តាហ៍នោះឡើយ ខណៈកីឡាករ Evanilson ដែលជាកីឡាករកំណត់ត្រារបស់ Bournemouth សញ្ជាតិប្រេស៊ីលបានវះកាត់ជើងដែលបានបាក់របស់គាត់។

Bournemouth's Unal suffers ACL tear with Evanilson also sidelined | beIN SPORTS

នេះជាលើកទីពីរហើយដែល Unal ប្រឈមមុខនឹងការសម្រាករយៈពេលយូរជាមួយនឹងរបួសធ្ងន់ធ្ងរ ខណៈកន្លងទៅរូបគេធ្លាប់មានបញ្ហារបួសសរសៃពួរ ACL ម្តងរួចមកហើយពេលលេងអោយក្រុម Getafe របស់អេស្ប៉ាញ និងបានខកខាន៦ខែនៃរដូវកាល La Liga ២០២៣-២០២៤ ។ការអវត្តមានរបស់ Unal និង Evanilson នឹងក្លាយជាផលប៉ះពាល់ធំមួយសម្រាប់ក្លឹប​ដែលមានមហិច្ឆតាចង់បានកៅអីលេងនៅព្រឹត្តការណ៍ប្រកួតពានរង្វាន់ទ្វីអឺរ៉ុបរបស់ពួកគេ។ការទទួលជ័យជម្នះ ១-0 លើក្រុម Everton កាលពីចុងសប្តាហ៍មុន បានជួយឱ្យពួកគេបង្កើតកំណត់ត្រាក្លឹបថ្មីនៃការប្រកួត Premier League ចំនួនប្រាំបីប្រកួតដោយមិនទាន់ចាញ់។ខណៈបច្ចុប្បន្នពួកគេមានគម្លាត ៣ពិន្ទុពីក្រុមកំពូលទាំង ៤ ។
ប្រភព:BBC
វីឌេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031