ក្តីបារម្ភដល់ Liverpool ! Arsenal ផ្តួលម្ចាស់ផ្ទះ Brentford ៣:១ យក៣ពិន្ទុដេញប្រកៀកប្រកិត
ទំហំអក្សរ
តូច
ធំ
អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានវាយបកយក ៣ពិន្ទុ ពីម្ចាស់ផ្ទះ Brentford តាមរយ:លទ្ធផល ៣-១ ដើម្បីបន្តប្រដេញតំណែងកំពូលតារាង Premier League ជាមួយនឹងក្រុមហង្សក្រហម Liverpool។ ក្រុមដែលដឹកនាំដោយលោក Mikel Arteta បានលេងបញ្ចប់ជើងទី១ នាយប់មិញក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះនៃសប្តាហ៍ទី១៩ ដោយរកបាន ៣៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Liverpool ៦ពិន្ទុ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្នុងការប្រកួតនៅកីឡដ្ឋាន Community នោះដែរ កីឡាករ Bryan Mbeumo ជាអ្នករកបានគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ មុនពេល Gabriel Jesus រកគ្រាប់តាមស្មើវិញ និងជាទី៦ របស់ខ្សែប្រយុទ្ធប្រេស៊ីល ក្នុងចំណោម ៤ប្រកួតចុងក្រោយ។
ជាមួយគ្នានោះមិត្តរួមក្រុម Mikel Merino និង Gabriel Martinelli ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ដើម្បីធានាជ័យជម្នះ ៣ពិន្ទុចេញពីភាគខាងលិចទីក្រុង London តែម្តង៕

ប្រភព៖ BBC
Article Tags
Related Articles