
Antoine Griezmann បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិជាផ្លូវការណ៏ហើយនៅថ្ងៃចន្ទនេះ ពោលគឺបន្ទាប់ពីក្លឹបអាជីព At.Madrid របស់គាត់បញ្ចប់ការប្រកួតស្មើគ្នាជាមួយក្លឹបរួមទីក្រុង Real Madrid ដោយបានសម្រេចចិត្តដូច្នេះក្រោយបញ្ចប់ការប្រកួតនៅទឹកដីWanda Metropolitano ពោលគឺក្រោយចំណាយពេល ១០ឆ្នាំជាមួយក្រុមមាន់គកកបារាំង ។ Greizmann បច្ចុប្បន្នមានវ័យ៣៣ឆ្នាំ បានបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នេះនៅលើបណ្តាញសង្គម Tweeter យ៉ាងដូច្នេះថាៈ ជាអារម្មណ៍និងបេះដូងពោរពេញដោយការចងចាំ ដែលខ្ញុំបានទំព័រជីវិតរបស់ខ្ញុំនៅពេលនេះ។ អរគុណសម្រាប់ការផ្សងព្រេងជាមួយក្រុមជម្រើសជាតិមានទង់ជ័យបីពណ៌ដ៏អស្ចារ្យនេះ ជួបគ្នាឆាប់ៗខាងមុខ។
វាអាចចាត់ទុកថាជាពត៌មានភ្ញាក់ផ្អើលមួយផងដែឬ មុនពេលការប្រកួតអន្តរជាតិនៅខែតុលាខាងមុខពេលមាន់គកបារាំងត្រូវប្រកួត ទល់នឹងអ៊ីស្រាអែល និងបែលហ្ស៊ិក។Griezmann ធ្លាប់បានបង្ហាញខ្លួនអោយបារាំងសម្រាប់ការប្រកួតធំៗចំនួន៦លើកដែលក្នុងនោះបានរួមចំណែកជួយអោយបារំាងលើកពាន World Cup ២០១៨ មុនវគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតានាឆ្នាំ២០២២ អតីតកីឡាករ Barcelona និង Real Sociedad បញ្ចប់អាជីពជាមួយក្រុមលោក Didier Deshchamp ដោយលេងបាន ១៣៧ដង និងស៊ុតបញ្ចូលទីបាន៤៤គ្រាប់។
ប្រភព:Besoccer

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



