
ក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសទាំងពីរគឺម្ចាស់ផ្ទះBournemouth និងត្រូវធ្វើការប្រកួតទល់និងក្រុម Southampton សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ២រំលអធ្រាតឈានចូលថ្ងៃអង្គារស្អែកនេះនាកីឡដ្ឋានVitality ។ សម្រាប់ Bournemouth កាលពីចុងសប្តាហ៍ត្រូវបានក្រុម Liverpool ក្រោមការឹដឹកនាំរបស់លោក Arne Slot លត់ទក់សាច់ដោយលទ្ធផល ៣ទល់និង០ ខណៈក្រុមលោក Russell Martin បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុម Ipswich Town ។
សម្រាប់ក្រុមម្ចាស់ផ្ទះ ៥ប្រកួតចុងក្រោយឈ្នះ១ស្មើ២និងចាញ់២បច្ចុប្បន្នឈរនៅលេខរៀងទី១៣ ខណៈក្រុមភ្ញៀវ ៥ប្រកួតចុងក្រោយចាញ់៤ស្មើ១ឈរនៅលេខរៀងទី១៩។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយ Bournemouth ឈ្នះ២ និង ចាញ់៣មិនដែលស្មើ(ជូបគ្នាចុងក្រោយបង្អស់នៅខែមេសា ២០២៣ Bournemouth ឈ្នះ១ទល់០)
២.ពត៌មានក្រុមBournemouth(ម្ចាស់ផ្ទះ)
Bournemouth នឹងត្រូវធ្វើការដោយគ្មានគ្រូបង្វឹកជំនួយម្នាក់និងកីឡាករម្នាក់គឺ Tyler Adams (របួសខ្នង) លោក Iraola បានសារភាពថា វាពិតជាលំបាកណាស់ក្នុងការផ្តល់ការវាយតម្លៃពេញលេញអំពីកម្រិតកាយសម្បទារបស់ក្រុមរបស់គាត់ជាមួយនឹងរយៈពេលបីថ្ងៃមុនការប្រកួត ប៉ុន្តែគាត់រំពឹងថា Adam Smith និង Marcos Senesi ដែលបានចាប់ផ្តើមពេលប្រកួតជាមួយ Chelsea មុនពេលត្រូវដកចេញកំលុងការប្រកួតនៅ Anfield គឺជាបេក្ខភាពអាចត្រលប់មកវិញ ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Smith, Zabarnyi, Senesi, Kerkez; Cook, Christie; Semenyo, Kluivert, Tavernier; Unal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមSouthampton(ភ្ញៀវ)
ខ្សែការពារ Jack Stephens នឹងចូលលេងសម្រាប់ ៣ ប្រកួតចុងក្រោយខណៈ Gavin Bazunu (Achilles), Kamaldeen Sulemana (កជើង) និង Will Smallbone (សរសៃពួរ) នឹងនៅតែអវត្តមាន បើទោះបីជាក្រុមចុងក្រោយនេះ មានឱកាសតិចតួចក្នុងការវិលត្រលប់មកវិញសម្រាប់ការប្រកួតទល់និង Arsenal នៅចុងសប្តាហ៍ក្រោយក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; Sugawara, Harwood-Bellis, Bednarek, Taylor; Lallana, Downes; Dibling, Fernandes, Fraser; Archer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bournemouth ២ : ១ Southampton
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



