បរទេស៖ កីឡដ្ឋានដែលជាកន្លែងដែល Arsenal, Chelsea និង Tottenham ធ្លាប់លេងត្រូវបានកម្ទេចចោល។ កីឡដ្ឋាន Shah Alam ដែលមានទីតាំងនៅទីក្រុងម៉ាឡេស៊ី ត្រូវបានកម្ទេចចោល ដើម្បីត្រួសត្រាយផ្លូវសម្រាប់កន្លែងថ្មីក្នុងសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយវីដេអូនៃការវាយកម្ទេចនោះ ដែលបានល្បីយ៉ាងឆាប់រហ័សលើបណ្តាញសង្គម។
កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពី 30 ឆ្នាំមុន ធ្លាប់ជាកីឡដ្ឋានដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 80,000 ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានរចនាសម្ព័ន្ធនៅឆ្នាំ 2020។
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]