

ខណៈរយៈពេលនៅសល់ជាងមួយខែទៀតប៉ុន្តែការពិតត្រូវបានបែកធ្លាយដោយយោងប្រភពពីគេហទំព័រ Marca បានចុះផ្សាយថាតារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid គឺ(វីនីសៀស ជូញៀ) Vinicus Junior នឹងប្រជែងឈ្នះមិត្តរួមក្រុម (ជូត បែលលីងហេម) Jude Bellingham ព្រមទាំង (ដេនី កាវ៉ាចាល់) Dani Carvajal នូវពានបាល់មាស(បាល់ឡុងដរ) Ballon d’Or លើបេក្ខភាពកីឡាករឆ្នើម២៧នាក់ផ្សេងទៀតសម្រាប់ឆ្នាំ២០២៤នេះ ក្នុងនាមជាកីឡាករល្អបំផុតរបស់ពិភពលោកដែលរៀបចំដោយ France Football នោះ ។

ការប្រកាសជាផ្លូវការណ៍ដែលគ្រោងនិងធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ២០២៤ខាងមុខនេះខណៈពានរង្វាន់ដែលមានប្រវត្តិចាប់តាំងពីឆ្នាំ១៩៥៦ ពោលគឺមានអាយុកាល៦៨ឆ្នាំមកហើយ នឹងត្រូវប្រារព្ធពិធីប្រគល់ដ៏មហោឡារឹក នៅឯ(រោងមហោស្រពឆាឡេត) Chalet ក្នុងរដ្ឋធានីប៉ារីសប្រទេសបារាំង។ ប្រភពខាងលើបន្តថាកីឡាករ Vinicius បច្ចុប្បន្នមានវ័យ ២៤ឆ្នាំបានបង្ហាញទម្រង់លេងល្អបំផុតកាលពីរដូវកាលចាស់ដោយជួយអោយក្រុមលោក Carlo Ancelloti លើកពាន ៣ក្របខណ្ឌផ្សេងគ្នាក្នុងនោះមានពានរង្វាន់កំពូលទ្វីបអឺរ៉ុប(យូហ្វាឆេមពានលីគ) Uefa Champion League ដោយរកបាន៧គ្រាប់ ខណៈនៅលីកកំពូលអេស្បាញ La Liga កីឡាករអន្តរជាតិប្រេស៊ីលរូបនេះរកបានគ្រាប់បាល់សរុប១៩គ្រាប់។
ដូច្នេះប្រសិនអ្វីៗនិងក្លាយជាការពិតដូចការចុះផ្សាយខាងលើនោះក្រុម ក្លឹប Real Madrid នឹងក្លាយជាក្លឹបដែលមានចំនួនអ្នកឈ្នះ ពានបាល់មាសច្រើនជាងគេខណៈក្រុមគូប្រជែងដ៏ប្រកៀកប្រកិតនឹងកំពុងនាំមុខតារាងLa Liga គឺអ្នកមានបុណ្យ Barcelona ធ្លាប់មានកីឡាករឈ្នះពាននេះ១២លើករួចមកហើយ ខណៈកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាអ្នកនាំមុខគេដោយឈ្នះ៨ដងលើគូប្រជែង Cristiano Ronaldo ធ្លាប់ឈ្នះ៥ដងកន្លងទៅ។

ទោះបីជាគាត់ធ្លាប់មានពាក្យចចាមអារ៉ាមម្តងទៀតសម្រាប់ការផ្ទេរទៅកាន់ Real Madrid ប៉ុន្តែទីបំផុតខ្សែបម្រើអន្តរជាតិអេស្បាញ Martin Zubimendi នឹងបន្តលេងឱ្យក្រុមកាំភ្លើងធំ Arsenal ឯណោះវិញទេក្នុងតម្លៃប្រមាណជា៦៦លានយូរ៉ូ ។មានន័យថា ខ្សែបម្រើ-ការពារ របស់ក្រុម Real Sociedad បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ម្តងទៀត ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Emirates Stadium ។ Zubimendi បច្ចុប្បន្នមានវ័យ ២៦ ឆ្នាំត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋាន Loiu ក្នុងទីក្រុង Bilbao កាលពីថ្ងៃអាទិត្យដោយជិះយន្តហោះមួយផ្សេងទៀតទៅកាន់ទីក្រុងឡុងដ៍។មានការជឿជាក់ថា Arsenal និងប្រកាសជាផ្លូវការលើការចុះហត្ថលេខាកីឡាកររូបនេះនៅដើមខែកក្កដា ខណៈទីផ្សារដោះដូរកីឡាករបានបើករួចហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Flamengo ៤-២ ! Bayern ឡើងទៅជួប PSG វគ្គ៨ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រធានផ្នែកបាល់ទាត់ថ្មីរបស់ក្លឹប Real Sociedad លោក Erik Bretos ក៏មានវត្តមានទីក្រុងឡុងដ៍ផងដែរ […]



