
វីរបុរសក្រុមកាំភ្លើងធំArsenal លោក Ian Wright បានធ្វើការរិះគន់ Erling Haaland បន្ទាប់ពីខ្សែប្រយុទ្ធក្រុម Man.City រូបនេះបានបោះបាល់ចំពីនៅខាងក្រោយក្បាលរបស់ខ្សែការពារArsenal កីឡាករ Gabriel Magalhaes ថាជាទង្វើដ៍កំសាk ។គួរកត់សម្គាល់ថាខ្សែប្រយុទ្ធឆ្នើមដែលត្រូវបានចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះ Man.City បានដើរទៅយកបាល់ចេញពីសំណាញ់ទី ក្រោយពីមិត្តរួមក្រុមគឺខ្សែការពារ John Stones រកបានគ្រាប់បាល់តាមស្មើ ២ទល់និង២ក្នុងជំនួបកាលពីថ្ងៃអាទិត្យ។
ទោះយ៉ាងណាកំលុងពេលអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីចុងក្រោយនោះកីឡាករអន្តរជាតិប្រេស៊ីល Magalhaes បានមានប្រតិកម្មតបតចំពោះទង្វើរបស់ Haaland ខណៈក្រុម Man.City ត្រូវបានមើលឃើញថា Bernado Silva បានលេចធ្លោចេញមកក្នុងកាយវិការជួយការពារ និងគិតថាទង្វើ Haaland ធម្មតា ប៉ុន្តែគេឃើញអតីតមិត្តរួមក្រុមគឺ Gabriel Jesus បានរុញកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះចេញពីហ្វូងជំលោះទៅវិញប៉ុន្តែខ្សែបម្រើស្លាបរូបនេះនៅតែចង់ព្យាយាមចូលមកតវ៉ានិងជជែករកខុសត្រូវជំនួសអ្នកបង្កដដែល។កំលុងពេលនោះផងដែរទាំងអាជ្ញាកណ្តាល និងសមាគមបាល់ទាត់អង់គ្លេសហៅកាត់ថា FA ក្រោយពីធ្វើសកម្មភាពពិនិត្យតាម VAR មិនបានដាក់ពិន័យលើ Haaland ចំពោះទង្វើមួយនេះឡើយព្រោះវាមិនមានក្នុងច្បាប់ដែលត្រូវផ្តល់ការពិន័យរឺកាតក្រហមបណ្តេញចេញនោះទេ។
ប្រភព:BBC

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ […]



