លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United បានបញ្ជាក់ថាកីឡាកររងរបួសពីររូបគឺខ្សែបម្រើ Mason Mount និង Rasmus Hojlund បានត្រលប់មកកាន់ទីលានCarrington វិញហើយ មុនពេលរូបលោកនិងធ្វើការសម្រេចចិត្តថានិងដាក់អោយពូកគេចូលលេងនៅចុងសប្តាហ៍ឬយ៉ាងណា។គួររំលឹកថាក្រុមនៅក្របខណ្ឌPremier League ត្រៀមធ្វើដំណើរទៅសួរសុខទុក្ខក្រុម Crystal Palace នាកីឡដ្ឋាន Selhurst Park វេលាម៉ោង ១១និង៣០យប់ថ្ងៃសៅរ៏ខណៈMan.Utd បានបញ្ចប់ភាពរាំងស្ងួតដោយចាញ់២លើកចុងក្រោយជាប់គ្នា បន្ទាប់ពីផ្តួលម្ចាស់ផ្ទះ Southampton ៣ទល់និង០ មុនពេលផ្តួលក្រុមលីកលំដាប់ទីបី Barnsley ៧-០ ក្នុងការប្រកួត Carabao Cup ជុំទី៣កន្លងមក។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអ្នកចាត់ការសញ្ចាតិហូឡង់បានប្រាប់អ្នកយកព័ត៌មានថាៈ វាជាដំណឹងល្អណាស់ដែលពួកគេត្រលប់មកកាន់ទីលានប្រកួតវិញ។ ពួកគេត្រលប់មកហ្វឹកហាត់ជាក្រុមវិញហើយ យើងត្រូវសម្រេចចិត្តថាតើពួកគេមានកាយសម្បទាគ្រប់គ្រាន់ឬអត់ដើម្បីចាប់ផ្តើម [នៅថ្ងៃសៅរ៍] ប៉ុន្តែវាពិតជាគួរឱ្យរីករាយណាស់ដែលពួកគេមានកាយសម្បទា និងត្រលប់មកក្រុមវិញ។
Matthijs de Ligt, Lisandro Martinez, Noussair Mazraoui, Andre Onana, Bruno Fernandes និង Kobbie Mainoo ត្រូវបានគេរំពឹងថានឹងធ្វើបាន ១១ នាក់ដំបូងទល់ខណៈខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ Manuel Ugarte អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ។បិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១០ក្នងតារាងមាន ៦ ពិន្ទុ ដូច្នេះការប្រកួតនេះពួកគេអាចមានឱកាសត្រលប់មកកាន់ Top-៤វិញ ប្រសិនពួកគេទទួលជ័យជំនះក្នុងការប្រកួតនេះ។សម្រាប់ក្រុមម្ចាស់ផ្ទះរបស់លោក Oliver Glasner នៅមិនទាន់ស្គាល់ឈ្នះក្រោយចាប់ផ្តើម៤ដងចាញ់២ស្មើ២។
ប្រភព:Evening Standard