ការប្រកួតក្របខណ្ឌ UCL នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃសុក្រនេះក្រុម Monaco និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ស្របពេលក្រុមទាំងពីរមិនទាន់ស្គាល់ចាញ់សម្រាប់ការប្រកួតក្នុងលីកមុនពេលជួបគ្នានៅកីឡដ្ឋាន Stade Louis II ខណៈរដូវកាលចាស់ពួកគេបានត្រឹមជាក្រុមជើងឯករងក្នុងលីគពួកគេរៀងៗខ្លួន។
សម្រាប់៦ប្រកួតចុងក្រោយរបស់Monaco ឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Barcelona ឈ្នះ៥ចាញ់១(ប៉ុន្តែការចាប់ផ្តើម La Liga មិនទាន់ស្គាល់ចាញ់ទេ)គឺក្រុមចាញ់ Monaco នេះឯងក្នុងការប្រកួតមិត្តភាព កំលុងខែសីហា សម្រាប់ការប្រកួតកំដៅសាចដុំដោយលទ្ធផល Barcelona ០:៣។
១.ប្រវត្តិជួបគ្នា
ការប្រកួតផ្លូវការពួកគេBarcelona ធ្លាប់ផ្តួល Monaco ២ដង និងមិនដែលស្មើរឺចាញ់ ខណៈការប្រកួតចុងក្រោយនៅខែមេសាឆ្នាំ១៩៩៤ Barcelonaផ្តួល Monaco ដល់ទឹកដី ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Monaco
ក្រុមម្ចាស់ផ្ទះបន្តអវត្តមានកីឡាករ Edan Diop និងអ្នកចាំទីបម្រុង Radoslaw Majecki រហូតដល់ខែក្រោយ។គ្រូបង្វឹកលោក Hutter បានធ្វើការផ្លាស់ប្តូរកីឡាករដល់ទី៨រូបពេលជួប Lens មុនពេលសម្រាកអន្តរជាតិ ប៉ុន្តែបានដាក់ជម្រើស១១នាក់ដំបូងឡើងវិញពេលផ្តួលក្រុម Lyon និង Auxerre ដូច្នេះសម្រាប់ការប្រកួតនេះក្រុមក៏អាចនិងបន្តផ្លាស់ប្តូរសមាសភាពកីឡាករមួយចំនួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKohn; Vanderson, Kehrer, Mawissa Elebi, Caio Henrique; Camara, Zakaria; Akliouche, Minamino, Ben Seghir; Embolo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Barcelona
Barcelona មានការខកចិត្តសម្រាប់ Dani Olmo នឹងអវត្តមានរហូតដល់ខែតុលាជាមួយនឹងរបួសសរសៃពួរពេលប្រកួតជាមួយ Girona កាលពីថ្ងៃអាទិត្យដែលករណ៏នេះអាចធ្វើឱ្យគ្រូបង្វឹកលោក Flick អាចដាក់Raphinha លេងគាំទ្រ Lewandowski និង Yamal។Olmo មានបញ្ហារបួសជាមួយ Fermin Lopez, Gavi, Frenkie de Jong និង Andreas Christensen ។ Ronald Araujo បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសសរសៃពួរ ប៉ុន្តែគាត់នឹងត្រូវនៅជាប់ពិន័យព្យួរបន្ទាប់ពីកាតក្រហមពេលលេងទល់PSG ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។
Robert Lewandowski បានស៊ុតបាល់បញ្ចូលទី ៨ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីចូលរួមជាមួយ Barcelona ជាមួយគ្រាប់បាល់សរុប ៩៤គ្រាប់ ខណៈរដូវកាលនេះឱកាសនៃការក្លាយជាកីឡាករទី ៣ ដែលរកបានគ្រាប់បាល់បានច្រើនជាងគេគឺនៅតែមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kounde, Pau Cubarsi, Inigo Martinez, Balde; Eric Garcia, Pedri, Casado; Lamine Yamal, Lewandowski, Raphinha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Monaco ១:២ Barcelona
ប្រភព:whoscored &90min&sportsmole
វីដេអូជំនួបមិត្តភាព