
ក្រុម Al Nassr របស់អារ៉ាប៊ីសាអូឌីត បានបញ្ចប់តំណែងលោក Luis Castro ចេញជាផ្លុវការណ៍បន្ទាប់ពីចំណាយរយៈពេលពេលមួយឆ្នាំដឹកនាំក្លឹបនៅតំបន់មជ្ឈឹមបូព៌ាយោងតាមការចុះផ្សាយរបស់បណ្តាញសារពត៌មាននៅថ្ងៃទី១៨ម្សិលមិញនេះ។ការបញ្ចប់តំណែងគ្រូបង្វឹកសញញជាតិពរទ័យហ្គាល់វ័យ ៦៣ឆ្នាំរូបនេះចេញគឺព្រោះតែការដឹកនាំក្រុមចាប់ផ្តើមរដូវកាលនេះមិនសូវបានល្អទោះជាមិនទាន់ចាញ់ក្រោយឈ្នះ១និងស្មើ២ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៧ក្នុងលីក។ទោះយ៉ាងណាវិលត្រលប់ទៅរដូវកាលចាស់ ៥៤ប្រកួត លោក Castro មិនបានដឹកនាំក្លឹបឈ្នះពានទេ ហើយបញ្ចប់រដូវកាលឈរនៅលេខរៀងទី២។
Al Nassr បាននិងកំពុងពិភាក្សាជាមួយអតីតអ្នកចាត់ការ AC Milan លោក Stefano Pioli អាចគ្រោងនឹងចូលកាន់តំណែងនេះ។សម្រាប់លោក Pioli ធ្លាប់ដឹកនាំ AC.Milan លើកពាន Serie A រដូវកាល២០២១-២០២២ដើម្បីបញ្ចប់ភាពខ្សត់ពានរយៈពេល១០ឆ្នាំចុងក្រោយ។
សម្រាប់ក្លឹបនៅលីកកំពូល SerieA ឯណេះវិញនៅថ្ងៃទី១៨ដូចគ្នានេះផងដែរRoma បានបណ្តេញអ្នកចាត់ការ Daniele de Rossi ក្រោយដឹកនាំក្រុមបានត្រឹមតែបួនប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនៅក្របខណ្ឌ Serie A ដោយមិនទាន់ឈ្នះសោះ។ក្លឹបរហស្សនាមខ្លាធំបានជួលលោក De Rossi អតីតខ្សែបម្រើ-ការពារក្លឹប មក ជំនួសលោក Jose Mourinho នៅកីឡដ្ឋាន Stadio Olimpico កាលពីខែមករា ខណៈលទ្ធផលចុងក្រោយនេះគឺ៤ដងចុងក្រោយស្មើ ៣ និងចាញ់នៅទឹកដី Empoli កាលពីខែមុន។Roma បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៦ ក្នុងតារាង Serie A បន្ទាប់ពីបានត្រឹមតែស្មើ Genoa ១ទល់និង១កាលពីថ្ងៃអាទិត្យ។គួររំលឹកផងដែរថា Roma ទើបតែបន្តកុងត្រាបុរសសញ្ជាតិអ៊ីតាលីរូបនេះកាលពី៣ខែមុនជាមួយកិច្ចសន្យា រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែពួកគេនៅតែចែកផ្លូវគ្នាទាល់តែបាន។
Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Serie A ដោយមាន ៥ ពិន្ទុឃ្លាតពីកៅអីលេងនៅក្របខណ្ឌ Champions League ។ ក្រុមក៏និងត្រៀមជួបAt.Bilbaoនៅថ្ងៃព្រហស្បតិ៍ទី២៧សប្តាហ៍ក្រោយផងដែរ។

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប […]


