
កាំភ្លើងធំ Arsenal ក្នុងនាមជាភ្ញៀវនិងត្រូវធ្វើដំណើរទៅចូលរួមការប្រកួតក្របខណ្ឌ Champions League ដោយត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Atalanta BC ក្នុងទីក្រុង Bergamo ។រវាងក្រុមទាំងពីរមានវាសនាខុសគ្នាកាលពីរដូវកាលមុនខណៈក្រុមកាំភ្លើងធំបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយខណៈ Atalanta បានផ្តួល Europa League នៅទីក្រុង Dublin ដោយផ្តួលក្រុម Bayer Leverkusen ដែលមិនធ្លាប់ចាញ់សម្រាប់កំនត់ត្រាពេញមួយរដូវកាលចាស់នោះ។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលើកដំបូងរវាងក្រុមទាំងពីរ។
២.ពត៌មានក្រុមAtalanta(ម្ចាស់ផ្ទះ)
Atalanta នឹងអវត្តមានកីឡាករសំខាន់ដូចជា Gianluca Scamacca និង Giorgio Scalvini ដោយសាររបួសរាំរៃខណៈ ខ្សែការពារ Rafael Toloi (សាច់ដុំ) និង Ben Godfrey (ខ្នង)ក្រោយពីមិនបានចូលលេងពេលផ្តួល Fiorentina។ទោះយ៉ាងណាគ្រូបង្វឹក Gian Piero Gasperini ស្វាគមន៏ការត្រលប់មកវិញរបស់ខ្សែការពារ Sead Kolasinac ខណៈខ្សែប្រយុទ្ធ Nicolo Zaniolo ត្រៀមចូលលេងដើម្បីគាំទ្រ Mateo Retegui ចំណែក Ademola Lookman ដែលរកបាន Hat-trick នៅ វគ្គផ្តាច់ព្រ័ត្រ Europa League ២០២៤ ក៏និងបង្ហាញខ្លួនព្រមគ្នា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCarnesecchi; Djimsiti, Hien, Kolasinac; Bellanova, Ederson, De Roon, Ruggeri; De Ketelaere, Lookman; Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Timber; Partey, Rice; Saka, Trossard, Sterling; Havertz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
Arsenal ស្វាគមន៍ការត្រលប់មកវិញរបស់ Declan Rice ទោះយ់ាងណាគ្រូបង្វឹកអេស្បាញបង្ហាញក្តីបារម្ភពីអវត្តមានរបស់ប្រធានក្រុម Martin Odegaard ត្រូវអវត្តមានដោយរបួសកជើង ខណៈ Riccardo Calafiori (កំភួនជើង) កំលុងពេលបំពេញភារកិច្ចអោយជម្រើសជាតិ។ទោះយ៉ាងណាសមាជិកថ្មី Mikel Merino មិនបានលេងក្រោយជួបបញ្ហា របួសស្មា អំឡុងពេលហ្វឹកហាត់ដំបូងខណៈ Bukayo Saka មានបញ្ហារបួសពេលប្រកួតឈ្នះ Tottenham Kieran Tierney (ភ្លៅ), Takehiro Tomiyasu (ជង្គង់) និង Oleksandr Zinchenko (កំភួនជើង) ដូច្នេះសមាជិកថ្មីដែលខ្ចីជើងពី Chelsea កឺ Raheem Sterling ត្រៀមចាប់ដៃគូជាមួយ Gabriel Jesus ។
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Atalanta ១ : ១ Arsenal
ប្រភព:whoscored &sportskeeda&sportsmole
វីដេអូ: Atalanta ផ្តួល Fiorentina កាលពីចុងសប្តាហ៍មុន

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប […]



