ក្រុមមេឃខៀវ Manchester City ចាប់ផ្តើមយុទ្ធនាការ Champions League រដូវកាល ២០២៤-២០២៥ ខណៈពួកគេត្រូវបើកទ្វារកីឡដ្ឋានទទួលក្រុមជើងឯក Serie A Inter Milan នៅកីឡដ្ឋាន Etihad នៅវេលាម៉ោង២រំលងអធ្រាតឈានចូលព្រឹកថ្ងៃព្រហស្បត្ត៍។គួរបញ្ជាក់ថាក្រុមទាំងពីរបានជួបគ្នាជាលើកដំបូងចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០២៣ ខណៈ Rodri បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ១-0 ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយជួយអោយក្រុមលោក Pep Guardiola លើកពាន៣/រដូវកាល។
សម្រាប់ Man.City ចាប់ផ្តើរដូវកាលថ្មីធ្វើបានល្អណាស់ដោយ៦លើកគ្រប់ក្របខណ្ឌប្រកួតមិនដែលចាញ់ ខណៈInter MIlan ចាប់ផ្តើមរដូវកាលនេះមិនសូវបានល្អទេដោយស្មើ៣ឈ្នះ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយម្ចាស់ផ្ទះ Man.City ឈ្នះ២និងចាញ់២ស្មើ១
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.City
Oscar Bobb និង Nathan Ake អវត្តមានសម្រាប់ Manchester City ។ខ្សែបម្រើRodri ត្រៀមចូលលេងទល់និង Inter Milan ខណៈ Ruben Dias និង Josko Gvardiol គួរតែត្រលប់មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Lewis, Stones, Dias, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុម(ភ្ញៀវ)Inter Milan
Tajon Buchanan ជាកង្វល់របួសតែមួយគត់របស់ Inter សម្រាប់យប់ថ្ងៃពុធ។គ្រូបង្វឹកលោកSimone Inzaghi បានធ្វើការផ្លាស់ប្តូរមួយចំនួនក្នុងការប្រកួតនេះបន្ទាប់ពីប្រកួតស្មើ ១-១ ជាមួយ Monza នៅ SerieA ប៉ុន្តែ Alessandro Bastoni, Hakan Calhanoglu និង Nicolo Barella ត្រៀមត្រល់បមកលេងជម្រើស១១នាក់វិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Mkhitaryan, Augusto; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:១ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole
អេស៉្បាញ៖ ខ្សែប្រយុទ្ធ Robert Lewandowski បានបញ្ចប់ទីគ្រាប់បាល់ទី១០០ ក្នុងព្រឹត្តិការណ៍ UEFA Champions League ដោយបានរួមចំណែកជួយក្រុម FC Barcelona ផ្តួលទៅលើក្រុម Brest របស់បារាំងក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Barca លុត Brest ៣:០ ខណៈ Lewandowski ស៊ុតគ្រាប់បាល់ទី១០០ នៅ UCL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Estadi Olimpic Lluis Campanys ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៤៦,៣១៧នាក់ ផងនោះ ប្រធានក្រុមជម្រើសជាតិប៉ូឡូញ រកបាន២គ្រាប់ម្នាក់ឯង ពោលគឺគ្រាប់បើកឆាកនៅនាទីទី១០ ដោយបាល់ ១១ម៉ែត្រ និងនាទី៩០+២ កើនបាន ៧គ្រាប់ច្រើនជាងគេបណ្តោះអាសន្ននៅ UCL រដូវកាលនេះ។ នេះមានន័យថា តារាជើងស៊ុតវ័យ ៣៦ឆ្នាំ Lewandowski […]