
ការប្រកួតក្របខណ្ឌ Champion League រដូវកាលថ្មីមានទាំងអស់ ៣៦ក្រុមចែកចេញជា៤ក្រុមមាន៤Pot ខណៈ១ក្នុងចំណោមនោះគឺក្រុមអធិរាជស Real Madrid និងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu ទទួលក្រុមអាឡឺម៉ង់ Stuttgart ដែលជាការជួបគ្នាលើកដំបូង នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។សម្រាប់Real Madrid ៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលថ្មីនេះ ស្មើ២និងឈ្នះ៤ ខណៈ Suttgart ៥លើកគ្រប់ក្របខណ្ឌប្រកួចុងក្រោយឈ្នះ២ចាញ់២ស្មើ១។
១.ប្រវត្តិជួបគ្នាៈ ក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតជាលើកដំបូងក្រោយពីមិនធ្លាប់ជួបគ្នាមកពីមុនោះទេ។
២.ពត៌មានក្រុមReal Madrid(ម្ចាស់ផ្ទះ)
ខ្សែបម្រើឆ្នើម Jude Bellingham និង Aurelien Tchouameni បានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ហើយអាចនិងចូលលេងក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ Carlo Ancelotti បានបាត់បង់ Brahim Diaz ដោយសាររបួសក្នុងតង់ទីមួយទល់នឹងក្រុម Real Sociedad កាលពីថ្ងៃសៅរ៍សប្តាហ៏មុន ខណៈខ្សែបម្រើ Eduardo Camavinga, Dani Ceballos និងខ្សែការពារស្លាបឆ្វេង David Alaba បន្តអវត្តមាននៅក្រៅទីលាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCourtois; Carvajal, Eder Militao, Rudiger, Mendy; Valverde, Modric; Rodrygo, Bellingham, Vinicius Junior; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមStuttgart(ភ្ញៀវ)
កីឡាករ Leonidas Stergiou នៅមិនទាន់ច្បាស់ថាអាចចូលលេងបាន ប៉ុន្តែ Frans Kratzig, Ameen Al Dakhil និង Nikolas Nartey និងខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNubel; Vagnoman, Chase, Chabot, Mittelstadt; Leweling, Karazor, Stiller, Rieder; Demirovic, Undav
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ៣ :០ Stuttgart
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។ […]


