(អង់គ្លេស)៖ អ្នកចាត់ការទូទៅលោក Erik ten Hag របស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា ខ្សែបម្រើស្លាបប្រេស៊ីលគឺ Antony នឹងត្រូវ “ទទួលបានសិទ្ធិ” ដើម្បីចូលលេងឱ្យក្លឹបវិញ ប្រសិនបើរូបគេពង្រឹងសមត្ថភាពបានល្អប្រសើរ និងឆាប់រហ័សឡើងវិញនោះ នេះបើយោងតាមសារព័ត៌មានកីឡា BBC បានចេញផ្សាយនាថ្ងៃនេះ។
រំលឹកដែរថា ការចុះហត្ថលេខាលើ Antony ក្នុងតម្លៃ ៨២លានផោន ពីក្លឹប Ajax ក្នុងឆ្នាំ២០២២ គឺជាកីឡាករដែលថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្ររបស់ Man United បន្ទាប់ពីការទិញ Paul Pogba ។ ទន្ទឹមនឹងនេះ Antony រកបានតែ ៥គ្រាប់ និង Assists ៣ដង ប៉ុណ្ណេាះចាប់តាំងពីការផ្លាស់មករួមទ្រនំមក។
ទោះបីជាសាមីខ្លួន ទទូចចង់ចូលលេង និងអត់ធ្មត់ យ៉ាងណាក៏ដោយ ក៏គ្រូបង្វឹកលោក Ten Hag មិនទាន់ទុកចិត្តនៅឡើយ ដោយគាត់ចង់ឲ្យ Antony នៅហ្វឹកហាត់ឲ្យមានប្រសិទ្ធភាពសិន សឹមគាត់ដាក់ខ្សែបម្រើស្លាបវ័យ ២៤ឆ្នាំ ម្នាក់នេះឲ្យចូលទីលានប្រកួតវិញ៕
ប្រភព៖ BBC