ក្រុមអ្នកមានបុណ្យ Barcelona នឹងសម្លឹងរកការរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងរដូវកាលនេះបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានEstadi Montilivi សម្រាប់ការប្រកួត ជាមួយក្រុម Girona នៅវេលាម៉ោង ៩និង១៥យប់ថ្ងៃអាទិត្យនេះ។ក្លឹបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងនាំមុខគេនៅតារាង La Liga ក្រោយប្រកួតបាន ៤ដងឈ្នះទាំងបួនលើកមាន ១២ពិន្ទុ ខណៈក្រុម Giroa ឈរនៅលេខរៀងទី៥ បន្ទាប់ពីប្រកួតបាន ៤ដងមាន ៧ ពិន្ទុ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយBarcelona ឈ្នះ២ ចាញ់២និងស្មើ១ ខណៈជួបគ្នាចុងក្រោយនៅខែឧសភា ២០២៤ ក្រុមម្ចាស់ផ្ទះលត់ភ្ញៀវ Barcelona ក្នុងលទ្ធផល ៤ទល់និង២។
២.ពត៌មានក្រុមGirona(ម្ចាស់ផ្ទះ)
Girona នឹងត្រូវជួបជាមួយ Barcelona នៅ Montilivi ដោយគ្មាន Oriol Romeu ដោយសារលក្ខខណ្ឌកិច្ចសន្យា រួមជាមួយនឹងកីឡាករដែលរងរបួស Jastin និង Artero ។
Yangel Herrera អាចនឹងត្រលប់មកវិញបន្ទាប់ពីការហ្វឹកហាត់ជាមួយក្រុមបន្ទាប់ពីរបួស បើទោះបីជាអវត្តមានក្នុងកាតព្វកិច្ចលើឆាកអន្តរជាតិក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGazzaniga; Frances, Lopez, Blind, Gutierrez; Tsygankov, Herrera, Martin, Gil; Ruiz, Danjuma
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៣.ពត៌មានក្រុមBarcelona(ភ្ញៀវ)
Barcelona នឹងគ្មានកីឡាកររបួស Araujo, Gavi, Christensen, Fermín, Frenkie de Jong និង Bernal។
ដំណឹងល្អកីឡាករ Ansu Fati បានជាសះស្បើយ និងហ្វឹកហាត់ជាមួយក្រុម ខណៈDani Olmo ត្រៀមចូលលេង បើទោះបីជាខកខានការប្រកួតរបស់អេស្ប៉ាញដោយសារតែរបួសដែលត្រូវបានចាត់ទុកថាស្រាលក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kounde, Cubarsi, Martinez, Balde; Casado, Pedri; Yamal, Olmo, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Girona ០:២ Barcelona
ប្រភព:whoscored &sportskeeda&sportsmole