ព្រឹត្តិការណ៍សំខាន់នៃក្របខ័ណ្ឌ Premier League ចុងសប្តាហ៍នេះកើតឡើងពីកីឡដ្ឋាន Tottenham Hotspur ដឹកនាំដោយលោក Ange Postecoglou និងត្រូវត្រៀមទទួលស្វាគមន៏ក្រុមគូប្រជែងរួមទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal សម្រាប់ការប្រកួតសប្តាហ៍ទី ៤នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យនេះ។សម្រាប់ Tottenham ៣ប្រកួតដំបូងនៅរដូវកាលថ្មីគឺស្មើ១ឈ្នះ១និងចាញ់១ ខណៈ Arsenal ធ្វើបានល្អជាងពោលគឺស្មើ១និងឈ្នះ២។បច្ចុប្បន្នម្ចាស់ផ្ទះឈរនៅលេខរៀងទី១៣ ខណៈ Arsenal ឈរនៅលេខរៀងទី៦។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Arsenal ឈ្នះ៣ស្មើ១ និងចាញ់១ ខណៈជួបគ្នាចុងក្រោយបង្អស់នៅចុងខែមេសា២០២៤ Arsenal បានយកឈ្នះក្នុងលទ្ធផល ៣ទល់និង២ក្នុងនាមជាភ្ញៀវ។
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
Richarlison អវត្តមានសម្រាប់ក្រុម Tottenham ដោយសាររបួសក្នុងការហ្វឹកហាត់ខណៈ Dominic Solanke និងបន្តជាប់ជម្រើសដំបូង បន្ទាប់ពីការប្រកួតទល់ Newcastle។
Son Heung-Min និងចូលលេង ខណៈ Bentancur អាចនឹងចាប់ផ្តើមនៅតំបន់កណ្តាលជំនួស Yves Bissouma ដែលរងរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Udogie; Sarr, Bentancur; Kulusevski, Maddison, Son; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Declan Rice ត្រូវបានព្យួរសម្រាប់ Arsenal បន្ទាប់ពីទទួលកាតក្រហមកំលុងពេលជួប Brighton ទោះយ៉ាងណាកីឡាករ Takehiro Tomiyasu, Kieran Tierney និង Mikel Merino នៅក្រៅទីលានដូចគ្នា។សមាជិកថ្មី Riccardo Calafiori មានបញ្ហាកំភួនជើងក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ ខណៈ Gabriel Jesus ក៏រំពឹងថានឹងជាសះស្បើយទាន់ពេលវេលា។ភ្ញៀវអវត្តមានរបស់ប្រធានក្រុម Martin Odegaard បន្ទាប់ពីគាត់បានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរក្នុងជ័យជម្នះ ២-១ របស់ន័រវេសលើអូទ្រីស។ Raheem Sterling ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្រោយផ្ទេរពី Chelsea ក្នុងលក្ខណ្ឌខ្ចីជើង ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Raya; White, Saliba, Gabriel, Timber; Havertz, Partey, Jorginho; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ :២ Arsenal
ប្រភព:whoscored &90min&sportsmole