Close
Featured-Image
Prediction: Man.City អាចផ្តួល Brentford ដើម្បីរក្សាការនាំមុខតារាង EPL បានទេ?
ទំហំអក្សរ
តូច
ធំ

Manchester City នឹងព្យាយាមបន្តការរក្សាទម្រង់លេងរបស់ពួកគេអោយបានកាន់តែល្អឥតខ្ចោះក្នុងក្របខណ្ឌ EPL នៅពេលដែលពួកគេស្វាគមន៍ Brentford មកកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង ៩យប់។ក្រុមទាំងពីរនិងត្រូវជួបគ្នាជាលើកដំបូងចាប់តាំងពីខែកុម្ភៈ នៅពេលដែលក្រុមម្ចាស់ផ្ទះបានផ្តួលភ្ញៀវ ១ទល់និង០ដោយការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីពីរពីសំណាក់កីឡាករ Erling Haaland។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា៣ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.City ឈ្នះ ៣ចាញ់២ ខណៈការប្រកួតចុងក្រោយបង្អស់នៅខែសីហា ២០២៤ Man.City បានយកឈ្នះដោយលទ្ធផល១:០។

Man City defender Nathan Ake suffers injury as Netherlands and Germany draw  in Amsterdam | soccer
Five things to look out for - Manchester City vs Brentford - Bitter and Blue
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Nathan Ake ព្រមទាំង Oscar Bobb ត្រូវអវត្តមាន ដោយសាររបួសភ្លៅពេលបំពេញកាតព្វកិច្ចអន្តរជាតិ។Phil Foden និង Savinho ទាំងពីរនឹងត្រូវវាយតម្លៃមុនពេលទទួលស្វាគមន៍ Brentford នៅថ្ងៃសៅរ៍។
Rodri, John Stones និង Kyle Walker អាចនឹងត្រូវបានរក្សាទុកសម្រាប់ការចាប់ផ្តើមនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៍ក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Gvardiol; Kovacic, Bernardo; Savinho, De Bruyne, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១

Manchester City v Brentford: Preview, Team News and Prediction - Bitter and  Blue
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Kristoffer Ajer នឹង​ត្រូវ​​វាយ​តម្លៃ​មុន​ការ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ជើងឯក Manchester City នៅ​ថ្ងៃ​សៅរ៍។កីឡាករ Josh Dasilva, Aaron Hickey, Thiago និង Rico Henry ខកខានការប្រកួត បើទោះបីជាកីឡាកររូបនេះនឹងត្រលប់មកវិញក៏ដោយ។គ្រូបង្វឹកលោក Thomas Frank អាចនឹងនាំ Mads Roerslev ចូលប្រកួត ខណៈMikkel Damsgaard ក៏ត្រៀមនិងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Collins, Pinnick, Ajer; Roerslev, Damsgaard, Norgaard, Janelt, Lewis-Potter; Mbeumo, Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១ Brentford
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30