(អង់គ្លេស)៖ យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានយល់ព្រមចុះកិច្ចសន្យាកុងត្រាថ្មីរយៈពេល ៣ឆ្នាំជាមួយក្លឹប នោះមានន័យថាមានសុពលភាពដល់ឆ្នាំ ២០២៧ ខណៈដែលកុងត្រាចាស់នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្រោមការដឹកនាំដោយបុរសវ័យ ៤២ឆ្នាំ Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខណ្ឌលីគ Premier League ក្នុងរយៈពេល ២រដូវកាល ជាប់ៗគ្នាកន្លងមកនេះ ក្នុងការព្យាយាមដឹកនាំក្លឹបដោយលោក Arteta ដើម្បីឱ្យក្លឹបឈានទៅរកការឈ្នះជើងឯកលីគកំពូលជាលើកដំបូង ចាប់តាំងពីរដូវកាល២០០៣-០៤ ។
រំលឹកផងដែរថា Arsenal បានសម្រេចតែងតាំងលោក Mikel Arteta ដឹកនាំក្លឹប កាលពីឆ្នាំ២០១៩ បន្ទាប់ពីសម្រេចនូវការចាកចេញរបស់លោក Unai Emery ដែលបុរសសញ្ជាតិអេស្ប៉ាញ នឹងជាអតីតកីឡាករឆ្នើម មានបទពិសោធធ្វើជំនួយការគ្រូបង្វឹកលោក Pep Guardiola នៅក្លឹបមេឃខៀវ Manchester City ដោយនេះជាតួនាទីអ្នកចាត់ការក្រុមដំបូងរបស់លោកផងដែរនោះ៕

ប្រភព៖ BBC
