ភ្ញាក់ផ្អើល! អតីតគ្រូបង្វឹក Chelsea ចូលកាន់តំណែងដឹកនាំក្រុមជម្រើសជាតិអាមេរិក

Published 2 years ago
538 Views
ទំហំអក្សរ
តូច
ធំ

(អាមេរិក)៖ យោងតាមគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា លោក Mauricio Pochettino ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមបាល់ទាត់ផ្នែកបុរសសហរដ្ឋអាមេរិក ដើម្បីជំនួសតំណែងគ្រូបង្វឹកចាស់លោក Gregg Berhalter ដែលបានត្រូវបានដកចេញពីតួនាទីធំកាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mauricio Pochettino named United States head coach | Football News | Sky  Sports

បុរសសញ្ជាតិអាហ្សង់ទីន ធ្លាប់មានតួនាទីនៅអង់គ្លេស តាមរយៈការដឹកនាំក្លឹប Southampton, Tottenham Hotspur និងតោខៀវ Chelsea ជាដើម ជាមួយនឹងការដឹកនាំក្លឹបយក្សនៅបារាំងគឺ Paris Saint Germain ថែមទៀតផង។ ការប្រកាសតែងតាំងជាផ្លូវការនេះ ត្រូវបានធ្វើឡើង នៅមុនពេលជម្រើសជាតិអាមេរិក ត្រូវប៉ះក្រុមណូវែលហ្សេឡង់ ក្នុងមិត្តភាពអន្តរជាតិដែលនឹងធ្វើឡើងនៅ Cincinnati ដ្បិតលោក Pochettino បានថ្លែងថា «វាជាឱកាសដ៏ល្អមួយ ដែលខ្ញុំមិនអាចរំលងបានទេ»

Mauricio Pochettino Named Head Coach of U.S. Men's National Team | U.S.  Soccer Official Website

ការតែងតាំងលោក Pochettino នេះដែរ មានន័យថា ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស និងនារីអាមេរិក សុទ្ធតែមានអតីតគ្រូបង្វឹកមក Chelsea ដឹកនាំដូចគ្នាបច្ចុប្បន្ននេះ បន្ទាប់ពីលោកស្រី Emma Hayes ចូលដឹកនាំក្រុមនារីនាដើមឆ្នាំ២០២៤ ក្រោយលាឈប់ពីតោខៀវរួចមក។

លោក Pochettino ត្រូវដឹកនាំក្រុមឈរនៅលំដាប់ថ្នាក់លេខ១៦ ពិភពលោក លេងពាន World Cup ២០២៦ ក្នុងនាមសហម្ចាស់ផ្ទះជាមួយកាណាដា និងមិចស៊ិក ដែលនៅសល់ពេលមិនដល់ ២ឆ្នាំទៀតទេ៕

ប្រភព៖ BBC

Related Articles
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30