បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការ UEFA Nations League ចុងក្រោយរបស់ពួកគេជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងប៉ារីស ក្រុមអសូរីអ៊ីតាលីត្រូវជួបអ៊ីស្រាអែលក្នុងការប្រកួតលើកទីពីរក្នុងពូល ២ របស់ពួកគេនៅវេលាម៉ោង ១និង ៤៥នាទីទាបភ្លឺឈានចូលថ្ងៃចន្ទស្អែកនេះទឹកដីប្រទេសហុងគ្រីដែលជាកន្លែងប្រកួតត្រូវបានគេមើលឃើញថាព្រោះតែហេតុផលសុវត្ថិភាព។ សម្រាប់គូប្រកួតរបស់អ៊ីតាលីនេះគឺមិនខ្លាំងនោះទេ ខណៈពួកគេត្រូវក្រុមបែលហ្សិកយកឈ្នះ ៣-១កាលពីចុងសប្តាហ៏កន្លងទៅ។
សម្រាប់៦ប្រកួតចុងក្រោយរបស់អ៊ីតាលីគឺឈ្នះ៣ ចាញ់២ និងស្មើ១ទោះយ៉ាងណាអ៊ីស្រាអែល ចាញ់៤និងឈ្នះ២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា២លើកចុងក្រោយវគ្គជម្រុះWorld Cup នៅឆ្នាំ២០១៦នាទឹកដី អ៊ីតាលីពួកគេផ្តួលអ៊ីស្រអែល១ទល់និង០ ខណៈជួបគ្នានៅលើកទី២ទឹកដីអ៊ីស្រអែលអ៊ីតាលីផ្តួល ៣ទល់និង១។
២.ពត៌មានក្រុមអ៊ីស្រអែល(ទឹកដីកណ្តាលប្រទេសហុងគ្រី)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Gerafi; Shlomo, Nachmias, Gandelman; Jehezkel, Lavi, Peretz, Gropper; Solomon, Gloukh; Khalaili
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុម(ទឹកដីកណ្តាលប្រទេសហុងគ្រី)
សមាជិកRiccardo Calafiori របស់ Arsenal បានរងរបួសកជើងកាលពីយប់ថ្ងៃសុក្រ ក្រោយប់ះទង្គិចជាមួយកីឡាករបារាំង Ousmane Dembeleក្រៅពីអវត្តមាន Gianluca Scamacca (ACL) និង Nicolo Barella (វះកាត់ប្រហោងឆ្អឹង) ប៉ុន្តែកីឡាករអន្តរជាតិថ្មី Marco Brescianini និង Caleb Okoli ត្រៀមបង្ហាញខ្លួន ខណៈ Destiny Udogie, Moise Kean និង Sandro Tonali ទាំងអស់បានត្រលប់មកជួយក្រុមវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Donnarumma; Di Lorenzo, Buongiorno, Bastoni; Cambiaso, Ricci, Tonali, Frattesi, Dimarco; Raspadori, Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺអ៊ីស្រអែល ០:១ អ៊ីតាលី
ប្រភព:whoscored &sportskeeda&sportsmole