

មិនមែនជាដំណឹងល្អនោះទេសម្រាប់ក្រុមកាំភ្លើងធំ Arsenal ខណៈសមាជិកថ្មីគឺខ្សែការពារ Riccardo Calafiori បានរងរបួសក្នុងការប្រកួតពានរង្វាន់ Nations League កំលុងពេលអ៊ីតាលីបានផ្តួលម្ចាស់ផ្ទះគឺមាន់គកទល់នឹងបារាំងកាលពីថ្ងៃសុក្រ។ទោះយ៉ាងណាកីឡាករវ័យ២២ឆ្នាំ ដែលអាចលេងបានតួនាទីការពារកណ្តាល និង ការពារស្លាបឆ្វេងរូបនេះ បានរងរបួសបញ្ហាកំភួនជើង និង ត្រូវបោះបង់ការប្រកួតកំលុងនាទីទី ៧១ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ័នៅកីឡដ្ឋាន Parc Des Princes រដ្ឋធានីប៉ារីស។

ទោះយ៉ាងណាដំបូងឡើយរបួសនេះត្រូវបានវាយតម្លៃថាមិនធ្ងន់ធ្ងរនោះទេក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ អ៊ីតាលីពី ខណៈ អ្នកចាត់ការ លោកLuciano Spalletti ផ្ទាល់បានបញ្ជាក់ថា៖ Riccardo ឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យរបស់យើង សង្ឃឹមថាគាត់និង ត្រលប់មកជួយក្រុមនៅ ការប្រកួតបន្ទាប់។ ផ្ទុយទៅវិញខ្សែការពារវ័យ២២ឆ្នាំរូបនេះបានខកខានហ្វឹកហាត់ ជាមួយក្រុមអ៊ីតាលីយោងការចុះផ្សាយរបស់គេហទំព័រ Sky sports។
មានន័យថា Calafiori នឹងត្រូវខកខានការប្រកួតពានរង្វាន់ Nations League នៅថ្ងៃចន្ទទល់និងអ៊ីស្រអែល ខណៈសាម៉ីខ្លួននិងវិលត្រលប់ទៅកាន់ទៅទីក្រុងឡុងដ៍វិញមុនពេលត្រូវវាយតម្លៃសាជាថ្មីដោយបុគ្គលិកពេទ្យរបស់ Arsenal ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ អតីតកីឡាករ Bologna បច្ចុប្បន្នបង្ហាញខ្លួនបាន២ ដងសម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ ក្រោយចាកចេញពីក្លឹបនៅក្របខណ្ឌ SerieA មកកាន់ទឹកដី Emirates Stadium ក្នុងតម្លៃផ្ទេរកំនត់ត្រា៤២លានផោន នៅមិនទាន់ច្បាស់ថានិងអាចលេងទល់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏រួមគ្នាគឺ ម្ចាស់ផ្ទះTottenham នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។
ប្រភព:Besoccer
វីដេអូ:

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



