

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានចុះផ្សាយថា ខ្សែប្រយុទ្ធ Valencia កីឡាករ Rafa Mir ត្រូវបានចាប់ខ្លួនដោយប៉ូលិសអេស្ប៉ាញ (Guardia Civil) ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ អ្នកនាំពាក្យប៉ូលិសបានឱ្យដឹងថា កីឡាករលេងនៅលីគ La Liga រូបនេះត្រូវបានឃុំខ្លួននៅទីក្រុង Valencia ពីបទរំលោភផ្លូវភេទ លើស្ត្រីម្នាក់ ដែលមិនត្រូវបានបង្ហាញឈ្មោះនោះទេ។

Valencia បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដឹងពីការចាប់ខ្លួន ហើយថានឹងសហការជាមួយនឹងប្រព័ន្ធយុត្តិធម៌។ តំណាងឱ្យកីឡាករ Mir មិនអាចធ្វើការទាក់ទងបាននោះទេ ក្នុងពេលភ្លាមៗ។ កន្លងមក Mir វ័យ ២៧ឆ្នាំ ក៏ធ្លាប់លេងនៅក្លិប Wolverhampton Wanderers និងក្លិប Sevilla ផងដែរ៕
ប្រភព៖ BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


