អីយ៉ាស! AI-Nassr ឆ្មក់យកបានកីឡាករវ័យក្មេងម្នាក់ ពីតោខៀវ Chelsea
ទំហំអក្សរ
តូច
ធំ
(អារ៉ាប៊ីសាអូឌីត)៖ យោងតាមគេហទំព័រកីឡា BBC បានចុះផ្សាយនាថ្ងៃពុធនេះឲ្យដឹងថា កីឡាករវ័យក្មេង Angelo Gabriel របស់ក្លឹបតោខៀវ Chelsea បានផ្លាស់ទៅចូលរួមលេងជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត គឺក្លឹប AI-Nassr នៅលីគ Saudi Pro League។ យ៉ាងណាមិញ តម្លៃនៃការផ្ទេរខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល វ័យ ១៩ឆ្នាំរូបនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា វាមានតម្លៃប្រមាណ ១៩.១លានផោន ឬស្មើនឹង ២៥.០៦លានដុល្លារ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរបញ្ជាក់ដែរថា Gabriel ដែលបានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅក្លឹបបារាំង Strasbourg នៅ Ligue 1 នោះ បានចូលរួមជាមួយក្លឹបម្ចាស់កីឡដ្ឋាន Stamford Bridge កាលពីខែកក្កដា ឆ្នាំ២០២៣ ។ ខណៈឥឡូវនេះ រូបគេនឹងលេងជាមួយនឹងវីរបុរស Cristiano Ronaldo និង Sadio Mane នៅក្លឹប Al-Nassr វិញម្តង៕


ប្រភព៖ BBC
អត្ថបទទាក់ទង
2 months ago .
314 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)
3 months ago .
454 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
3 months ago .
524 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
3 months ago .
474 Views
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix
