

(អង់គ្លេស)៖ យោងតាមគេហទំព័រ SPORTbible បានចុះផ្សាយឲ្យដឹងថា ខ្សែបម្រើឆ្នើមកណ្តាល Casemiro របស់ក្លឹបបិសាចក្រហម Manchester United កំពុងពិភាក្សាក្នុងការសម្រេចចិត្តចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹបផ្សេង ១ រដូវកាលសិន។

រឿងហេតុនាំឲ្យកីឡាករសញ្ជាតិប្រេស៊ីល ដែលមានវ័យ ៣២ឆ្នាំ រូបនេះមានការអាក់អន់ស្រពោនចិត្តចំពោះគ្រូបង្វឹកលោក Erik ten Hag គឺនៅពេលដែលរូបគាត់ត្រូវបានប្តូរចេញនៅតង់ទី១ ជំនួសដោយកីឡាករវ័យក្មេង Toby Collyer អំឡុងពេល Man Utd ចាញ់ Liverpool ០:៣។
ស្របពេលជាមួយគ្នានេះ ក្លឹប Galatasaray កំពុងពិភាក្សាជាមួយ Man Utd ដើម្បីខ្ចី Casemiro រយៈពេល ១ឆ្នាំ ខណៈក្លឹបចង់បានរូបគាត់ពង្រឹងខ្សែបម្រើកណ្តាលនោះ៕
ប្រភព៖ SPORTbible

ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Modric បង្ហើបប្រាប់រឿងគួរអោយស្រណោះមុនពេលចាកចេញពី Real Madrid (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ New Jersey ។ Modricបានបង្ហាញកាយវិការលាអ្នកគាំទ្រ […]



