
(អាល្លឺម៉ង់)៖ តាមការប្រកាសពីគ្រូបង្វឹកលោក Julian Nagelsmann ហើយត្រូវបានសារព័ត៌មាន Reuters បានចុះផ្សាយនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ខ្សែបម្រើកណ្តាល និងអាចលេងជាខ្សែការពារស្លាប Joshua Kimmich នឹងត្រូវបានតែងតាំងជំនួសកីឡាករ Ilkay Gundogan ជាប្រធានក្រុមថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីខ្សែបម្រើក្លឹប Manchester City រូបនេះបានប្រកាសចូលនិវត្តន៍កាលពីខែមុន។
កីឡាករវ័យ ៣៣ឆ្នាំ Gundogan ដែលបានបង្ហាញខ្លួនទាំង ៥ប្រកួត សម្រាប់អាល្លឺម៉ង់នៅព្រឹត្តិការណ៍ Euro ២០២៤ ជាមួយនឹងការបង្ហាញខ្លួនចុងក្រោយរបស់លោក បានធ្វើឡើងនៅវគ្គ ៨ក្រុមចុងក្រោយ ដែលបានចាញ់ក្រុមលើកពានអេស្ប៉ាញនោះ បន្ទាប់ពីទទួលបានការកោះហៅ ៨២លើក លេងឱ្យជម្រើសជាតិ។ ដោយឡែក កីឡាករ Kimmich វ័យ២៩ឆ្នាំ បានបង្ហាញខ្លួន ៩១លើកលេងឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០១៦។
គួរជម្រាបដែរថា Kimmich ដែលលេងក្នុងទម្រង់ខ្សែការពារស្តាំ និងខ្សែបម្រើ សម្រាប់ក្លឹប Bayern Munich នៅឯលីគ Bundesliga នោះ នឹងដឹកនាំអាល្លឺម៉ង់ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវហុងគ្រី ក្នុងក្របខណ្ឌ Nations League នៅទីក្រុង Dusseldorf នាថ្ងៃសៅរ៍សប្តាហ៍នេះ៕
ប្រភព៖ Reuters

Liverpool ខិតជិតឈានដល់កិច្ចព្រមព្រៀងអំពីការបន្តកុងត្រាថ្មីជាមួយនឹង Mohamed Salah និង Virgil van Dijk សម្រាប់រដូវកាល ២០២៥-២៦ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់! កីឡាករកម្ពុជាទំនងជាមានវត្តមានលេងទល់នឹងក្រុម Man Utd នៅចុងខែ៥ខាងមុខនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Salah ដែលមានវ័យ៣២ឆ្នាំ បានបង្ហាញទម្រង់លេងលេចធ្លោ ដោយអាចរកបាន ២៧គ្រាប់ និង១៧ Assists ទោះបីជាយ៉ាងណាពាក្យចរចាមរាមក្នុងការផ្ទេរចេញទៅកាន់ទឹកដីអារ៉ាប់ប៊ឺក៏ដោយ ប៉ុន្តែរូបគេហាក់មានបំណងចង់នៅបន្តជាមួយនឹងក្លឹប Liverpool ។ ចំណែក Van Dijk ដែលមានវ័យ ៣៣ឆ្នាំ នៅតែជាផ្នែកដ៏សំខាន់សម្រាប់ Liverpool. ចាប់តាំងពីឆ្នាំ ២០១៨ ដោយបច្ចុប្បន្នរំពឹងថានឹងបន្តកុងត្រាថ្មីឆាប់ៗ បើទោះបីជាមានពាក្យចរចាមរាមអំពីការចាកចេញក៏ដោយ។ ការចរចារកុងត្រាថ្មីលើកីឡាករសំខាន់ៗ ទោះបីជាគឺផែនការសម្រាប់ពួកគេក្នុងការរក្សាចំហក្នុងការបន្តប្រកួតប្រជែងពានរង្វាន់ធំៗ រដូវកាលក្រោយបន្តទៀត ខណៈបច្ចុប្បន្ននេះរូបគេកំពុងសម្លឹងការលើកពានរង្វាន់ Premier League៕



