Close
Sponsor ads Featured-Image
Prediction: Chelsea ត្រៀមទទួលភ្ញៀវ Crystal Palace ដែលមិនទាន់ស្គាល់ឈ្នះសោះនៅ EPL
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីធ្វើសកម្មភាពផ្ទេរកីឡាករដ៍មមាញឺកនៅរដូវក្តៅ ទីបំផុតក្រុមតោខៀវ Chelsea កំពុងផ្តោតលើការប្រកួតជាមួយក្រុម Crystal Palace នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យនេះវេលាម៉ោង៧ និង ៣០នាទីយប់។ក្រុមម្ចាស់ផ្ទះបានកក់កន្លែងរបស់ពួកគេនៅក្នុងពានរង្វាន់ Conference League ក្នុងកំឡុងសប្តាហ៍នេះ បើទោះបីជាបរាជ័យក្នុងប្រទេសស្វីសក្រោយផ្តួលក្រុម Wolverhampton Wanderers កាលពីសប្តាហ៍មុន។ ២ប្រកួតចុងក្រោយរបស់ Chelsea គឺចាញ់ Man.City ២ទល់និង០ មុនពេលផ្តួល Wovlver ៦ទល់និង២ នៅEPL ខណៈ Crystal Palace ២ប្រកួតចុងក្រោយមិនដែលឈ្នះពោលគឺចាញ់ Brentford ប្រកួតបើកឆាក EPL ២ទល់និង ១ មុនពេលចាញ់ West Ham ២ទល់និង០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea vs. Crystal Palace - Odds and Predictions

ads

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ​ Chelsea ឈ្នះ៣ ស្មើ១ និងចាញ់១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Chelsea
Romeo Lavia នឹងត្រូវបានវាយតម្លៃសម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈគ្រូបង្វឹក Ezo Maresca នៅតែគ្មានវត្តមានកាពីតែនក្រុម Reece James សម្រាប់ការស្វាគមន៍ភ្ញៀវ Crystal Palace ។ ចំណែកឯ Raheem Sterling ត្រូវបាន Arsenalខ្ចីជើង ខណៈ Ben Chilwell មិនបានចាកចេញទៅណាទេ។កីឡាករចំនូលថ្មី Pedro Neto អាចនឹងចាប់ផ្តើមលីកដំបូងរបស់គាត់សម្រាប់ក្រុមតោខៀវទល់នឹងស្ទាំងខៀវ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Fofana, Colwill, Cucurella; Caicedo, Fernandez; Madueke, Palmer, Pedro Neto; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Crystal Palace told they now have a 'Champions League' level player after nine-duel winning display vs Chelsea - We are Palace
៣.ពត៌មានក្រុម(ភ្ញៀវ)Crystal Palace
Chadi Riad មិនមានវត្តមានជាមួយ Matheus Franca ដោយសាររបួស ។ ទោះយ៉ាងណា Marc Guehi នឹងចាប់ផ្តើមចូលលេងអោយ Crystal Palace នៅតំបន់ការពារ​
Maxence Lacroix អស់ហើយ ប៉ុន្តែបានកំណត់ចុះហត្ថលេខាពី Wolfsburg ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Clyne, Guehi, Richards; Munoz, Wharton, Hughes, Mitchell; Kamada, Eze, Mateta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២ :១ Crystal Palace
ប្រភព:whoscored &Aiscore&sportsmole

No posts
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30