
ចំណាត់ថ្នាក់កំពូលតារាង Premier League នឹងត្រូវសម្រេចនៅសប្តាហ៏ទី៣នះខណៈ១ក្នុងចំណោមការប្រកួតសំខាន់ដទាំទៀតនិងត្រូវធ្វើឡើងនៅកីឡដ្ឋាន Emirates ខណៈក្រុមម្ចាស់ផ្ទះ Arsenal និងត្រូវទទួលភ្ញៀវ Brighton & Hove Albion មកកាន់ទឹកដី Etihad Stadium នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃសៅរ៏។ ការប្រកួតរបស់ក្រុមទំាងពីរគឺទទួលបានគឺជ័យជំនះសប្តាហ៍ទីពីរ២លើកជាប់គ្នានៅសប្តាហ៏ដំបូងខណៈ Arsenal បានផ្តួល Wolves ២ទល់និង០ មុនពេលផ្តួល Aston Villa ២ទល់និង០ ។ សម្រាប់ក្រុមសត្វរំពេរ Brighton ការចាប់ផ្តើមរដូវកាលថ្មីគឺធ្វើបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីវ័យក្មេងសញ្ជាតិអាឡឺំម៉ង់លោក Fabian Hurzeler គឺបានផ្តួលម្ចាស់ផ្ទះ Everton នៅសប្តាហ៍ទី១ ដោយលទ្ធផល ៣ទល់និង០ និងបន្តលត់ជើងខ្លាំង Man.Utd ២ទល់និង១នៅក្នុងទឹកដីខ្លួនឯងផងដែរ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Arsenal ឈ្នះ ៣លើក ខណៈ Brighton ឈ្នះ ២ ។ជំនួបចុងក្រោយ Arsenal ផ្តួល Brighton ៤ទល់និង០ នៅខែមេសា ឆ្នាំ២០២៤។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Takehiro Tomiyasu ព្រមទាំង Kieran Tierney មិនមានវត្តមានសម្រាប់ក្រុមម្ចាស់ផ្ទះទេ។ចំណែកឯ Leandro Trossard អាចជំនួសតំណែង Gabriel Martinelli ក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីស៊ុតបញ្ចូលទីផ្តួល Aston Villa កាលពីចុងសប្តាហ៍មុន។ខ្សែបម្រើចំណូលថ្មី Mikel Merino នឹងត្រៀមបង្ហាញខ្លួនជាលើកដំបូង ក្រោយផ្លាស់ពី Real Soceidad សម្រាប់ Arsenal ទោះបីជាអាចត្រូវលោក Mikel Arteta ដាក់អោយអង្គុយក្នុងនាមកីឡាករបម្រុងក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Timber; Odegaard, Partey, Rice; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមBrigton(ភ្ញៀវ)
កីឡាករចំណូលថ្មី Matt O’Rileyត្រូវអវត្តមានក្រោយចូលលេងបានត្រឹមតែ ៩ នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Brighton ក្នុងពានរង្វាន់ Carabao Cup នៅពាក់កណ្តាលសប្តាហ៍កន្លងទៅ។
ទោះយ៉ាងណាការមកដល់រដូវក្តៅ Brajan Gruda និង Mats Wieffer ក៏មើលក៏នៅមិនទាន់អាចចូលលេងបានទាំងស្រុងនៅឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Veltman, Dunk, Van Hecke, Kadioglu; Milner, Gilmour; Minteh, Pedro, Mitoma; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺArsenal ២:១ Brighton
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



