
វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានជំរុញឱ្យក្រុមកាំភ្លើងធំចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Ivan Toney ពីក្រុម Brentford មុនពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅថ្ងៃសៅរ៏ទី៣១ចុងសប្តាហ៏នេះ។ Petit វ័យ៥៣ឆ្នាំអតីតកីឡាករដែលធ្លាប់ជួយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨និងកាំភ្លើងធំលើកពាន Premier League ឆ្នាំ១៩៩៨ផងដែរនោះ ជឿជាក់ថាកីឡាករអន្តរជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ២៨ឆ្នាំរូបនេះពិតជាអាចជួយក្រុមលោក Mikel Arteta ឈ្នះជើងឯក Premier League នៅរដូវកាលនេះបាន ខណៈ Toney ក៍មានទំនាក់ពីសំណាក់ក្លឹប Arsenal, Chelsea និង Man United នៅរដូវក្តៅនេះផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការពិត Arsenal ក្រោយការចាកចេញរបស់ Emeric Aubameyang និង Nicolas Pepe, Alexander Lacazette ក្លឹបពិតជាពិបាករកបាន ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី២០គ្រាប់ ក្នុងមួយរដូវកាល ពោលគឺក្នុងចំណោមពួកគេអាចរកបានត្រឹម១០ទៅ១៥គ្រាប់ប៉ុណ្ណោះ ប៉ុន្តផ្ទុយទៅវិញក្នុងចំណោមកីឡាករបច្ចុប្បន្នមាន Gabriel Martinelli , Kai Havertz រឺ Leandro Trossard ជាដើម។
Petit បានបញ្ជាក់យ៉ាងដូច្នេះថាៈអ្នកចាត់ការទូទៅលោក Mikel Arteta នឹងដើរតាមគន្លងរបស់អតីតគ្រូបង្វឹកនិងបច្ចុប្បន្នជាគូប្រជែងរបស់ខ្លួនគឺលោក Guardiola តាំងពីរបៀបលេង ។ ខ្ញុំគិតថារវាង Nico Williams រឺក៏ Ivan Toney និងអាចមានសមត្ថភាពអាចរកបានគ្រាប់បាល់ច្រើននៅ Arsenal ប្រៀបបីដូចជា Haaland ធ្វើបាននៅ Man.City ដូច្នេះដែរ។
ប្រភព:Dailypost
វីដេអូ:

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



