ដំណើរការនៃការចុះឈ្មោះកីឡាករ Dani Olmo បានដំណើរការទៅមិនបានរលូនដូចការគ្រោងទុក និងជារឿងមួយដែលជាភាពអាម៉ាស់សម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរូបគេក៏ត្រូវខកខានបង្ហាញខ្លួនអោយក្លឹបយក្សកាតាឡាន់រហូតដល់ទៅពីរប្រកួតដំបូងក្នុងរដូវកាលនេះផងដែរ។ការពិតវាមិនមែនជាកំហុសរបស់ Olmo នោះទេ ការពិតគឺអាណាព្យាបាលកីឡាករវ័យ ២៦ឆ្នាំឯណេះទៅវិញទេដែលមិនទាន់អាចមានសមត្ថភាពចុះឈ្មោះកូនក្រុមរបស់ខ្លួនបាននោះ។ ការពិតមិនមានអ្វីជាអាថ៌កំបាំងនោះទេ សម្រាប់ការចុះបញ្ជីខ្សែបម្រើ-ប្រយុទ្ធស្លាបអតីតកីឡាករ RB Leipzig ក្នុងក្របខណ្ឌ La Liga ដោយសារតែស្ថានភាពអំណោយផលហិរញ្ញវត្ថុរបស់ពួកគេមិនបានល្អនេះតែម្តង។
ប្រភពពី Diario Sport បានចុះផ្សាយថា Olmo មិនខឹងឬតូចចិត្តចំពោះស្ថានភាពដែលកំពុងកើតមានឡើងនោះទេ។ ដូច្នេះសមាជិកជ័យលាភី Euro ២០២៤ និងត្រូវរង់ចាំដោយភាពអត់ធ្មត់សម្រាប់ពេលវេលារបស់គាត់ចូលលេងអោយក្លឹបខណៈសាម៉ីខ្លួនដឹងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងរបស់ក្លឹបនិងអាចធានាបានថាគាត់នឹងត្រូវបានចុះឈ្មោះក្នុងពេលឆាប់ៗនេះ ក្រោយពីមិនទាន់អាចកំនត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការចុះឈ្មោះជាផ្លូវការណ៏ ប៉ុន្តែ Barcelona ជឿជាក់ថាពួកគេនឹងអាចបញ្ចប់ការចុះឈ្មោះដោយជោគជ័យនៅមុនពេលទីផ្សារដោះដូរកីឡាករនិងត្រូវបិទបញ្ចប់នៅថ្ងៃសុក្រ(ទី ៣១សីហា)សប្តាហ៏នេះ។
ប្រភព:Tribuna
វីដេអូ: