
Paulo Dybala បានសម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប AS Roma ដោយបញ្ចប់ពាក្យចចាមអារ៉ាមថាគាត់អាចនឹងផ្លាស់ទៅលេងនៅក្រុមនាលីកកំពូលប្រទេសអារ៉ាប៊ីសាអូឌីត។ សមាជិកជ័យលាភីWorld Cup ២០២២ របស់ក្រុមពពកសអាហ្សង់ទីនបានដបដិសេធសំណើប្រាក់ឈ្នួលពលកម្មប្រមាណ ៧៥ លានអឺរ៉ូ រយៈពេល៣ឆ្នាំ ពីសំណាក់ក្លឹប Al Qadsiah ដោយបន្តលេងនៅទីក្រុងរ៉ូមបន្តទៀត។Dybala ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេបានបង្ហោះលើ Iសstagram ថា៖ អរគុណ Rome.ជួបគ្នានៅថ្ងៃអាទិត្យ។ពោលគឺក្រោយពីរូបគេបានហ្វឹកហាត់ដាច់ដោយឡែកពីក្រុមកាលពីថ្ងៃព្រហស្បតិ៍ ហើយខកខានការប្រកួតបើកឆាក Serie A របស់ Roma ជាមួយ Cagliari កាលពីចុងសប្តាហ៍មុន។
ទោះបីជារដូវកាលចុងក្រោយអាចនិងផុតកំណត់ ប៉ុន្តែអតីតកីឡាករJuventus រូបនេះអាចនិងត្រូវបានក្លឹបបន្តកុងត្រាថ្មីដោយស្វ័យប្រវត្តដិ ប្រសិនជារូបគេចូលលេងបាន យ៉ាងហោចណាស់ ១៥ ប្រកួតជាផ្លូវការណ៏នៅរដូវកាលនេះ បន្ថែមពីលើនេះទៀត Dybala និងទទួលបានប្រាក់ឈ្នួលប្រមាណ៧.៥ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត។ គួររំលឹកថាចាប់តាំងពីចូលរួមជាមួយក្រុម Roma ក្នុងឆ្នាំ ២០២២ Dybala បានក្លាយជាកីឡាករសំខាន់ ដោយស៊ុតបាន ៣៤ គ្រាប់ និង Assist ១៨ដងក្នុងការបង្ហាញខ្លួន ៧៨ ប្រកួត។
ប្រភព:Tribuna
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]