
អតីតខ្សែប្រយុទ្ធក្រុម Real Madrid និង Liverpool លោក Michael Owen យល់ឃើញថាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមតោខៀវ Chelsea លោកអិនហ្សូ ម៉ារ៉េសស្កា Enzo Maresca មិនបានដាក់អោយកីឡាករឆ្នើមគឺខ្សែបម្រើស្លាប(ខូល ផាលម័រ)Cole Palmer លេងត្រឹមត្រូវអោយចំតួនាទីបានល្អបំផុតរបស់គាត់នោះទេ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួររំលឹកថា Palmer គឺជាកីឡាករដែលបានដើរតួនាទីសំខាន់បំផុតសម្រាប់ក្រុមកាលពីរដូវកាលមុន ពោលគឺក្រោយពីរូបគេបានចាកចេញពី Man.City និងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក(ម៉ូរីហ្សីអូ ប៉ូឆែតទីណូ)Mauricio Pochettino ពោលគឺកីឡាករវ័យ ២៣ឆ្នាំរូបនេះបាន ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ និង Assist ដងជាមួយអាវស្លាកលេខ១០។
ឆ្លើយតបបញ្ហានេះលោក Owen បានលើកឡើងចំៗយ៉ាងដូច្នេះថាៈ Chelsea បានទិញកីឡាករជាច្រើនដែលអាចលេងក្នុងតំណែងមួយនោះមែនទេ?អ្នកមានកីឡាករដែលមិនអាចលេងបានសូម្បី ក្នុងតំណែងនោះដូចជា Raheem Sterling ដែរមែនទេ។ ខ្ញុំជឿថាគ្រូបង្វឹកប្រាកដជាដឹងច្បាស់ថា គាត់ [Palmer] លេងល្អប៉ុណ្ណាកាលពីរដូវកាលមុន ។ដូច្នេះគាត់មិនគួរណាដាក់កីឡាករដែលលេងតួនាទី ល្អបំផុតអោយលេងក្នុងមុខតំណែងដែលសាម៉ីខ្លួនមិនប្រាកដប្រជាក្នុងការទទួលខុសត្រូវនោះទេ។
ប្រភព:Dailypost
វីដេអូ Palmer រកបានគ្រាប់បាល់ឆ្នាំ២០២៤
វីដេអូ Palmer និយាយជាមួយលោក Pep ក្រោយចប់ការប្រកួត Chelsea 0 : ២ Man.City

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



