Close
Featured-Image
ជើងឯក Europa League ធ្លាក់ក្នុងសម្ពាធក្រោយកីឡាករឆ្នើមរូបនេះចង់ចាកចេញ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

នាយកប្រតិបត្តិរបស់ក្លឹប Atalanta លោក Luca Percassi បានបញ្ជាក់ពីគោលបំណងដើម្បីរក្សាទុកខ្សែបម្រើស្លាបកើតនៅអង់គ្លេសប៉ុន្តែមានសញ្ជាតិដើមនីហ្សេរីយ៉ា Ademola Lookman អោយបន្តស្នាក់នៅជាមួយក្លឹបនៅលីកកំពូលអ៊ីតាលីបន្តទៀត ។ Lookman កីឡាករអន្តរជាតិនីហ្សេរីយ៉ាកំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹបជើងឯក Ligue ១គឺ Paris Saint-Germain បើទោះបីជាអតីតកីឡាករ Everton  និង RB leipzig មានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៦ និងមានតម្លៃខ្លួន៥៥លានយូរ៉ូក៏ដោយ។ ក្រៅពីកីឡាករ​រូបនេះគឺមានកីឡាករម្នាក់​ទៀត​នោះគឺខ្សែបម្រើសញ្ជាតិហូឡង់ Teun Koopmeiners ក៏​កំពុង​ជំរុញ​ឲ្យរូបគេ​ផ្លាស់​ទៅកាន់ក្លឹបយក្ស Juventus ផងដែរ។ គួររំលឹកថា Lookman បានបង្កើតកំណត់ត្រាដ័អស្ចារ្យដោយរកបាន៣គ្រាប់(Hat-Trick) កំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Europa League ២០២៣- ២០២៤ ខណៈ Atalanta បានផ្តូល Leverkusen ក្នុងលទ្ធផល ៣ទល់និង០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Percassi: 'Atalanta had ugly surprise , but want to keep' Koopmeiners and Lookman in 2024

Atalanta Finances 2022/23 - The Swiss Ramble

Ademola Lookman Hat-Trick Fires Atalanta To Europa League, Ends Bayer  Leverkusen's Unbeaten Run | Football NewsAtalanta removes Koopmeiners from the market. Luca Percassi: “Never planned to sell it”

ការពិតសាម៉ីខ្លួន Lookman មានបំណងចង់ចាកចេញ ដោយមិនចង់អោយក្រុមដាក់ឈ្មោះរូបគេក្នុងការប្រកួត​នៅ​ថ្ងៃ​ចន្ទនាក្របខណ្ឌ Serie A ជាមួយ Leece ស្របពេលលោក Percassi បានប្រាប់ Sky Sport Italia ថាៈ កីឡាករទាំងអស់ជាកម្មសិទ្ធិរបស់ Atalanta ហើយក្លឹបនឹងសម្រេចចិត្តថាត្រូវធ្វើអ្វីសម្រាប់ក្រុម ។Percassi ក៏បានសម្តែងការមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Lookman និង Koopmeiners ផងដែរបន្ទាប់ពីពួកគេជំនះ និង មិនដាក់អារម្មណ៏ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនោះ។
ប្រភព:Dailypost & Fichajes

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031