ការប្រកួតបាល់ទាត់ Premier League នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអង្គារទី ២០រវាងក្រុមម្ចាស់ផ្ទះទើបនិងឡើងមកពីក្របខណ្ឌ Championship គឺ Leicester City សម្រាប់ការប្រកួតនៅសប្តាហ៏ដំបូងទល់និងក្រុមភ្ញៀវTottenham Hotspur នៅកីឡដ្ឋាន King Power ។ក្រុមម្ចាស់ជើងឯកលីកលំដាប់ទីពីរ កំពុងសម្របខ្លួនទៅនឹងជីវិតដោយគ្មានគ្រូបង្វឹក Enzo Maresca ដែលបានទៅដឹកនាំ Leicester City ខណៈបានបង្កើនការទិញដូរកីឡាករមកពង្រឹងក្រុមយ៉ាងមមាញឺកនៅរដូវកាលនេះដើម្បីមានមហិច្ឆតាចង់បានតំណែង Top៤ ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៥កាលពីរដូវកាលចាស់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ប្រកួតចុងក្រោយ Leicester City ឈ្នះ ១និងចាញ់៤ ខណៈការប្រកួតចុងក្រោយ Leicester City ផ្តួល Tottenham ៤ទល់និង១នៅទឹកដីពួកគេកាលពីខែ កុម្ភៈ ឆ្នាំ២០២៣។
២.ពត៌មានក្រុមLeicester City(ម្ចាស់ផ្ទះ)
នៅពេលពួកគេត្រលប់ទៅ Premier League វិញ Leicester អាចនឹងគ្មានកីឡាករសំខាន់បីនាក់ក្នុងក្រុម Jamie Vardy, Conor Coady និង Patson Daka ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHermansen; Pereira, Faes, Vestergaard, Justin; Winks, Ndidi, Soumare; Reid, Mavididi, Fatawu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
![]()
Richarlison និង Fraser Forster គឺជាបញ្ហារបួសតែមួយគត់របស់ Tottenham ។ Yves Bissouma ត្រូវបានក្លឹបផ្អាកសម្រាប់ការទៅលេងនៅ Leicester ជុំវិញបញ្ហាផ្ទាល់ខ្លួន។
Dominic Solanke នឹងត្រូវបានរំពឹងថានឹងដឹកនាំក្រុម Spurs បន្ទាប់ពីផ្ទេរពី Bournemouth ក្នុងតម្លៃ 65 លានផោនកាលពីសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Van de Ven, Udogie; Sarr, Bentancur; Kulusevski, Maddison, Son; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leicester City 0 :១ Tottenham
ប្រភព:whoscored &90min&sportsmole
