
អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានព្រមានកូនក្រុមរបស់ខ្លួនធ្ងន់ៗមុនជំនួបជាមួយក្រុមតោខៀវ Chelsea នៅរាត្រីថ្ងៃអាទិត្យនេះថា ក្រុមយើងនឹងមិនឈ្នះពាន Premier League ឬបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនបាននោះទេ ប្រសិនបើពួកគេមិនមានការជម្រុញ រឺ ក៏ទទួលបានទទួលការលើកទឹកចិត្តក្នុងរដូវកាលនេះឡើយ។
គួររំលឹកថា សម្រាប់ Man. City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានឈ្នះពានបួនចុងក្រោយក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញបុរសរបស់លោក Guardiola កំពុងស្វែងរកការលើកពានទីប្រាំពីររបស់ពួកគេក្នុងរយៈពេលប្រាំបីឆ្នាំគិតចាប់តាំងពីឆ្នាំ ២០១៧មកគឺពួកគេរបូតពានតែមួយលើកប៉ុណ្ណោះទៅកាន់ក្រុមក្រុម Liverpool នៅរដូវកាល ២០១៩-២០២០ ជំនាន់ជំងឺកូវីតឆ្លងរាលដាលខ្លាំងបំផុតទូទាំងសកលលោក។
អ្នកចាត់ការវ័យ ៥៣ឆ្នាំបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ការងាររបស់យើងគឺធ្វើឱ្យប្រាកដថាយើងធ្វើរឿងត្រឹមត្រូវ ពីព្រោះនៅពេលដែលអ្នកធ្វើដោយភាពប្រាកដប្រជា អ្នកនិងឈ្នះ ហើយអ្នករស់នៅកាន់តែប្រសើរ។ផ្ទុយទៅវិញ ប្រសិនបើអ្នកជឿថាអ្នកបានធ្វើហើយតែធ្វើមិនអស់ពីចិត្ត អ្នកនឹងមិនឈ្នះទេ អ្នកនឹងមិនជាប់សូម្បីនៅចំណាត់ថ្នាក់កំពូលទាំងបួន។ ការពិតនោះតែងតែជាគោលដៅចាប់តាំងពីនៅដើមរដូវកាលមកម្លេះ។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



