
ក្លឹប Bournemouth បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Evanilson ពីក្លឹប Porto ក្នុងកិច្ចសន្យាតម្លៃខ្លួន ៤០.២ លានផោន។Evanilson បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ឆ្នាំស៊ុតបញ្ចូលទីបាន ៦០ គ្រាប់ក្នុងការបង្ហាញខ្លួន 1១៥៤ លើកសម្រាប់ Porto ក្នុងអំឡុងពេល ៤រដូវកាលនៅព័រទុយហ្គាល់។ ក្រុម Bournemouth នឹងត្រូវបង់ប្រាក់ប្រមាណ ម ៣១,៧លានផោនជាមួយនឹងការបង់បង្គ្រប់ ប្រមាណ៨,៥លានផោនទៀតប្រសិនលក្ខណ្ឌផ្សេងៗដំណើរការទៅដោយរលូន ខណៈកីឡាកររូបនេះនិងក្លាយជាសមាជិកថ្មីដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប។
Evanilson មានឱកាសបង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិឈុតធំ២ដងកាលពីដើមឆ្នាំនេះ ហើយគាត់គឺជាផ្នែកមួយនៃក្រុមប្រេស៊ីលដែលបានបង្ហាញខ្លួននៅព្រឹត្តការណ៏ Copa America២០២៤ និងចូលលេងជាកីឡាករបម្រុងក្រោយពីក្រុមសាំបាប្រេស៊ីលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១/៤ ចុងក្រោយក្រោមថ្វីជើងអ៊ុយរូហ្គាយ។
កីឡាកររូបនេះនិងត្រូវពាក់អាវស្លាកលេខប្រាំបួនក្រោយការចាកចេញរបស់ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Dominic Solanke ក្រោយចាកចេញទៅ Tottenham ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួនរហូតដល់ ៦៥ លានផោនកាលពីដើមខែសីហានេះ។
ប្រភព:BBC
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



