
បរទេស៖ Newcastle United បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup ដោយបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល 1-0 នៅកីឡដ្ឋាន St Mary’s ល្ងាចមិញនេះ ខណៈដែល Joelinton បានស៊ុតបញ្ចូលទីនៅចុងតង់ទីពីរ។
វានៅតែត្រូវលេងសម្រាប់ការប្រកួតជើងទី 2 ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តវានឹងមិនមែនជារឿងងាយឡើយសម្រាប់ Southampton។ Newcastle ឥឡូវនេះមានឱកាសដ៏អស្ចារ្យក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ EFL Cup ហើយនិងប្រកួតប្រជែងដើម្បីឈ្នះកិត្តិយសដ៏ធំជាលើកដំបូងក្នុងរយៈពេល 54 ឆ្នាំ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



