
អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona លោក Hansi Flick បានទូរស័ព្ទទៅកាន់អតីតកូនក្រុមកីឡាករ Ivan Perisic ដើម្បីស្នើសុំរូបគេអោយផ្លាស់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ ។Perisic អតីតកីឡាករDortmund,Wolfburg, Inter Milan , Bayern Munich អាចលេងបានទាំងស្លាបឆ្វេង និងស្លាបស្តាំ ខណៈ រដូវកាល ២០២២/២៣ គាត់បានបង្កើតការ Assist ដល់ទៅ ១១ដងក្នុងរដូវកាលអោយមិត្តរួមក្រុម Tottenham Hotspur ខណៈកីឡាករដែលអាចប្រើប្រាស់ជើងឆ្វេងនិងស្តាំបានយ៉ាងស្ទាត់ជំនាញរូបនេះត្រូវបានគេមើលឃើញថាជាកីឡាករពូកែចែក និង បោះបាល់ ព្រមទាំងមានជំនាញស៊ុតបាល់ Free Kick និងទាត់បាល់ជ្រុង(Corner)ផងដែរ។កំលុងលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកអាឡឺម៉ង់លោក Hansi Flick នៅ Bayern Munich ពីឆ្នាំ ២០១៩ ដល់ ២០២០ Perisic ស៊ុតបញ្ចូលទីបាន ១៤គ្រាប់ ដែលជាចំណែកមួយដ៏សំខាន់ជួយអោយពួកគេលើកពាន Bundesliga និងChampions League ។
គួរំលឹកថាខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតបច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ Perisic មិនបានប្រកបអាជីពដោយសុខស្រួលជាមួយក្លឹបនៅស្រុកកំណើតដែលរូបគេកំពុងជាអចិន្រ្តៃយ៏ ក្រោយចំណាយពេល១រដូវកាលលេងខ្ចីជើងគឺ Hajduk Split នោះទេ។ ក៏ព្រោះតែអតីតកីឡាករ Tottenham រូបគេមានជម្លោះជាមួយគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមរបស់គាត់គឺអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Gennaro Gattuso ខណៈកំលុងពេលថ្មីៗនេះ រូបគេបានស្នើសុំចាកចេញពីក្លឹប។
ប្រភព: Tribuna
វីដេអូ: Perisic លេងនៅ Tottenham
វីដេអូ: Perisic លេងខ្ចីជើង១រដូវកាលនៅ Bayern Munich ២០១៩-២០២០

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]