ភ្ញាក់ផ្អើល! Chelsea ឆ្មក់ទិញបានកីឡាករឆ្នើមតម្លៃក្បែរ ៦៨លានដុល្លារ រូបនេះពីក្លឹបគូប្រជែង PL

Published 2 years ago
1.7K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រកីឡា BBC បានចុះផ្សាយឲ្យដឹងថា ក្លឹបតោខៀវ Chelsea FC បានយល់ព្រមលើតម្លៃខ្លួនផ្ទេរប្រមាណ ៥៤លានផោន ដែលស្មើនឹងជាង ៦៨លានដុល្លារ ពីក្លឹបចចកខ្មៅ Wolverhampton Wanderers ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធស្លាប Pedro Neto ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ninth summer signing incoming - Chelsea close in on €60m deal for Wolves winger Pedro Neto | Transfermarkt

ខ្សែបម្រើស្លាប សញ្ជាតិព័រទុយហ្គាល់ ដែលមានវ័យ ២៤ឆ្នាំ នឹងត្រូវពិនិត្យសុខភាពមុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ដែលការផ្ទេរស្ថិតក្នុងតម្លៃនេះ នឹងធ្វើឱ្យក្លឹប Chelsea កើនទឹកប្រាក់ចំណាយលើការទិញសមាជិកថ្មីនាទីផ្សារដោះដូររដូវក្តៅនេះ លើសពី ២០០លានផោន ទៅហើយនោះ។

Pedro Neto - Player profile 24/25 | Transfermarkt

គួរជម្រាបផងដែរថា Pedro Neto បានលេងជាមួយក្លឹបចចកខ្មៅ Wolves ចំនួន ៥រដូវកាល ដោយរកបាន ១៤គ្រាប់ ពីការលេង ១៣៥ប្រកួតនៅគ្រប់កម្មវិធីទាំងអស់របស់ក្លឹប ខណៈបើកិច្ចព្រមព្រៀងទិញលក់ត្រូវបញ្ចប់លើតម្លៃនេះមែន នោះរូបគេនឹងក្លាយជាកីឡាករម្នាក់ ដែលមានតម្លៃផ្ទេរកំណត់ត្រារបស់ក្លឹបចចកខ្មៅ បន្ទាប់ការផ្ទេរចេញរបស់កីឡាករ Ruben Neves ក្នុងតម្លៃ ៤៧លានផោន ទៅក្លឹបលីគអារ៉ាប៊ីសាអូឌីត ៕

Chelsea Transfer News: Blues agree €63m deal to sign Pedro Neto | FootballTransfers.com

ប្រភព៖ BBC

Related Articles
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031