
សមាជិកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែបម្រើ-ប្រយុទ្ធស្លាប Dani Olmo បានបង្ហើបពីមូលហេតុសំខាន់ដែលជម្រុញចិត្តអោយរូបលោកផ្លាស់មកកាន់ក្លឹបយក្សកាតាឡាន់នៅរដូវក្តៅនេះ។ ទោះយ៉ាងណាសមាជិកជ័យលាភី Euro ២០២៤ បានបង្ហើបប្រាប់ថាកត្តាចំបងដែលធ្វើអោយគាត់សម្រេចចិត្តផ្លាស់មកកាន់ទឹកដី Camp Nou នោះគឺគុណភាពកីឡាករដែលមានស្រាប់នៅក្នុងក្លឹប។ គួររំលឹកថា Olmo កីឡាកត្រអន្តរជាតិអេស្បាញវ័យ ២៦ឆ្នាំ បានបញ្ចប់ការផ្ទេរពីក្លឹប RB Leipzig មកកាន់អតីតក្លឹបយុវជនថ្នាលដែលរូបគេធ្លាប់ហ្វឹកហាត់ ៧ឆ្នាំកាលពីអតីតកាលក្នុងតម្លៃផ្ទេរ ៦០ លានអឺរ៉ូ ជាមួយការចុះកុងត្រារយៈពេល៦ឆ្នាំ។
លោក Olmo បានបញ្ជាក់ប្រាប់បន្ថែមពីចំនុចសំខាន់បំផុតមួយទៀតដែលធ្វើអោយរូបលោកពិតជាចង់ផ្លាស់មកកាន់អតីតក្លឹបរបស់ខ្លួនមួយនេះគឺកីឡាករ Robert Lewandowski នេះតែម្តង។ Olmo បន្ថែមថាៈខ្ញុំធ្លាប់លេងជាមួយកីឡាករ Barça ជាច្រើនរួចទៅហើយប្រកបដោយគុណភាពនៅទីនេះ។ ខ្ញុំចង់លេងជាមួយកីឡាករដូចជា Lewandowski ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកនៅយុទ្ធនាការ ២០២៤-២០២៥ខាងមុខនេះ។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



