Newcastle ទិញបានខ្សែប្រយុទ្ធវ័យជំទង់ម្នាក់ ខណៈតម្លៃផ្ទេរប្រមាណ ១៥លានផោន

Published 2 years ago
726 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពពីគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្លឹបសារិកាព្រៃ Newscastle United បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធក្រុមជម្រើសជាតិដាណឺម៉ាក U-21 គឺកីឡាករ William Osula ដែលផ្លាស់មកពីក្លឹប Sheffield United។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

William Osula: Newcastle United sign Sheffield United striker - BBC Sport

គួរជម្រាបដែរថា កីឡាករវ័យ ២១ឆ្នាំ បានផ្លាស់មកចូលរួមជាមួយ Newscastle ក្នុងតម្លៃប្រមាណ ១៥លានផោន បន្ទាប់ពីរកបាន ៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១លើក សម្រាប់ក្លឹប Sheffield United។ មិនតែប៉ុណ្ណេាះខ្សែប្រយុទ្ធដែលទទួលបានការកោះហៅ ៥លើក សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាក U-21 ចំនួន ៥លើកនោះ បានបង្ហាញខ្លួន ២១លើក ក្នុងលីគ Premier League សម្រាប់ក្លឹបដែលដឹកនាំដោយលោក Chris Wilder កាលពីរដូវកាលមុន ខណៈក្លឹប Sheffield United ត្រូវបានកាត់ទៅលេងលីគទី២អង់គ្លេស Championship។

Magpies complete Osula signing - Newcastle United

អ្នកចាត់ការទូទៅលោក Eddie Howe របស់ក្លឹប Newcastle បានលើកឡើងថា ក្លឹបបានតាមដានកីឡាករ Osula អស់រយៈពេល ៣ឆ្នាំ មកហើយ បន្ទាប់ពីមានការណែនាំពីជំនួយការអ្នកចាត់ការលោក Jason Tindall។

គួរបញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Osula គឺជាកីឡាករទី៦ ហើយដែលបានចុះកិច្ចសន្យាជាមួយក្លឹប Newcastle ក្នុងរដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Miodrag Pivas, Odysseas Vlachodimos, John Ruddy, Lloyd Kelly និងកីឡាករ Lewis Hall៕

Newcastle United confirm signing of Nigerian Striker William Osula - Daily Post Nigeria

ប្រភព៖ BBC

Related Articles
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031