តារាឆ្នើម Spurs រូបនេះបដិសេធការផ្លាស់ទៅអារ៉ាប៊ីសាអូឌីត
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ខ្សែប្រយុទ្ធប្រស៊ីល Richarlison របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចង់បន្តស្នាក់នៅទឹកដីអង់គ្លេសបន្ត ដោយរូបគេបានបដិសេធការផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាផ្តល់ប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Spurs ផ្ទេរពីសំណាក់ក្លឹប Everton ក្នុងឆ្នាំ២០២២ ក្នុងតម្លៃកំណត់ត្រាក្លឹប ៦០លានផោន។ Richarlison ស៊ុតបញ្ចូលទីបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៦ប្រកួត សម្រាប់ក្រុម Tottenham។ Richarlison មានកុងត្រារហូតដល់ឆ្នាំ ២០២៧ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួនធំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមមួយដែលមិនបញ្ចេញឈ្មោះបានដាក់សំណើដេញថ្លៃយ៉ាងធំសម្បើម៕

ប្រភព៖ BBC
Related Articles