
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានចាត់ទុកកីឡាករ៣រូបពិតជាមានសារៈសំខាន់នៅក្នុងក្រុមរបស់លោក ខណៈគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីបានប្រាប់បណ្តាញសារពត៌មាននៅមុនជំនួបប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាល ជាមួយក្រុម Inter Milan នៅថ្ងៃអាទិត្យខាងមុខនេះ។កីឡាករសំខាន់ៗដែលរូបលោក Maresca បានលើកឈ្មោះយកមកនិយាយនៅពេលនេះមានខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Cole Palmer និងទីពីរ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Nicolas Jackson ព្រមទាំងទីបីគឺ ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្បាញ Marc Cucurella។
លោកMaresca ធ្លាប់ជាអតីតជំនួយការគ្រូបង្វឹក Man. City និង ចុងក្រោយគឺបានកាន់តួនាទីជា គ្រូបង្វឹក Leicester មុនពេលមកដឹកនាំនៅកីឡដ្ឋាន Stamford Bridge បានលើកឡើងយ៉ាងដូច្នេះថាៈ យើងនឹងឃើញនៅពេលដែលពួកគេលេងពួកគេសុទ្ធតែជាកីឡាករសំខាន់។ បើនិយាយពីចំនួនវិញ Plamer និង Jackdon ពួកគេស៊ុតបានជិត ៤០ គ្រាប់នៅរដូវកាលមុន ដូច្នេះហើយអាចនិយាយបានថាពួកគេទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើង។អ្វីដែលសំខាន់គឺពួកគេចាប់ផ្ដើមហ្វឹកហាត់ជាមួយយើងដោយមិនមានរបួស ហើយមិនយូរប៉ុន្មានយើងអាចអភិវឌ្ឍន៏ក្រុមជាមួយពួកគេ ដោយខានមិនបាន។
Chelsea មិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ Top ៤ នៅក្របខណ្ឌ Premier League កាលពីរដូវកាលមុននោះទេ ប៉ុន្តែពួកគេសង្ឃឹមថាក្រុមនិងធ្វើបានល្អប្រសើរ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី Maresca នៅរដូវកាលនេះ ខណៈការប្រកួតមិត្តភាពកំដៅសាច់ដុំក៏ពួកគេធ្វើមិនទាន់បានល្អនៅឡើយ ក្រោយស្មើ១ចាញ់៣និងឈ្នះ១ ខណៈការប្រកួតចុងក្រោយចាញ់ Real Madrid ២ទល់និង១។
ប្រភព:Dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



