

(អង់គ្លេស)៖ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United គិតថាក្លឹបគួរតែផ្តល់លេខអាវថ្មីទៅកាន់ Kobbie Mainoo ខណៈអាវលេខចាស់របស់គេគឺពាក់អាវលេខ ៣៧។ Mainoo បានត្រលប់មកហ្វឹកហាត់ជាមួយ Man United វិញ បន្ទាប់ពីសម្រាកពីយុទ្ធនាការរបស់គាត់ជាមួយក្រុមតោកំណាចអង់គ្លេសនៅព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនចង់ឲ្យរូបគេពាក់អាវលេខ ១៩ ឬក៏លេខ ១៦ រីឯអ្នកខ្លះទៀតថា Mainoo អាចគ្រងអាវលេខ ៤ បានផងដែរ។ ជុំវិញករណីនេះ លេខអាវ១៩ គឺសាកសមជាងគេសម្រាប់ខ្សែបម្រើវ័យ ១៩ឆ្នាំ រូបនេះប្រសិនបើក្លាយជាការពិត៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC



