
ក្រោយពីឃើញកីឡាករវ័យក្មេងមានទេពកោសល្យ ២រូប គឺArda Guler និង Endrick Felipe បានត្រឹមអង្គុយទស្សនាការប្រកួតមិត្តភាពកំដៅសាច់ដុំពេល Real Madrid ផ្តួល Chelsea ២ទល់និង១ កាលពីយប់ថ្ងៃចន្ទ។ក្នុងន័យបកស្រាយអោយអស់ចំងល់ទើបអ្នកចាត់ការសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti បានបញ្ចាក់យ៉ាងដូច្នេះថាៈ ពួកគេនៅមានការលំបាកដែលបញ្ហារបួសមិនទាន់បានល្អប្រសើរបន្ទាប់ពីការប្រកួតEl-Clasico ជាមួយនឹង Barcelona ។
យើងមិនចង់ប្រឈមហានិភ័យ ពីព្រោះយើងចង់ឱ្យអ្នកគ្រប់គ្នាឈានដល់វគ្គផ្តាច់ព្រ័ត្រ Super Cup ទល់និង Atalanta នៅថ្ងៃទី ១៥សីហា ២០២៤ខាងមុខនេះ។ទោះយ៉ាងណាលោក Ancelotti ពិតជាសប្បាយរីករាយ និង ពេញចិត្ត ក្រោយការប្រកួតដំណើរកំសាន្តរបស់ Real Madrid មិនបានធ្វើអោយកីឡាករណាម្នាក់រងរបួសសូម្បីតែកីឡាករដែលលេងអោយក្រុមបានយូរឆ្នាំផងដែរ។
ប្រភព:Tribuna
វីឌេអូ:

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



