
(អេស៉្បាញ)៖ យោងតាមប្រភពសារព័ត៌មាន BBC បានចុះផ្សាយក្នុងថ្ងៃនេះឲ្យដឹងថា ក្លឹបយក្សក្នុងប្រទេសអេស៉្បាញ Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃផ្ទេរប្រមាណ ៨១.៥លានផោន ក្នុងការចុះកិច្ចសន្យាកុងត្រាជាមួយខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Manchester City។
វានឹងក្លាយជាតម្លៃលក់កំណត់ត្រាសម្រាប់ក្លឹប Man City ដោយលើសតម្លៃ ៥០លានផោន ដែលក្លឹបតោខៀវ Chelsea បានចំណាយលើកីឡាករ Raheem Sterling កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ Alvarez បានលើកឡើងថា រូបគេនឹងត្រូវរង់ចាំរហូតដល់ការពាក់ព័ន្ធជាមួយក្រុមអាហ្សង់ទីន ក្នុងការប្រកួតបាល់ទាត់ Olympics ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួន។ អាហ្សង់ទីន ត្រូវបានទម្លាក់ចេញ ដោយក្រុមម្ចាស់ផ្ទះបារាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ស្របពេលជាមួយគ្នានេះ Atletico ក៏បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការចុះកិច្ចសន្យា ជាមួយខ្សែបម្រើ Conor Gallagher របស់ Chelsea នោះ មិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយកីឡាករ Alvarez នៅឡើយនោះទេ។
គួរជម្រាបផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន ដែលបានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០២២ លើកិច្ចព្រមព្រៀងដំបូង តម្លៃ ១៤.១លានផោន ផ្ទេរពីក្លឹប River Plate នោះ រកបាន ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១០៦លើក សម្រាប់ក្លឹបដែលដឹកនាំដោយអ្នកចាត់ការទូទៅគឺលោក Pep Guardiola៕
ប្រភព៖ BBC

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



