

គ្រូបង្វឹកវ័យក្មេងរបស់ក្លឹប Southampton លោក Russell Martin ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថារូបលោកបានណាត់ជួបសាសងវាចាស្នេហាផ្អែមល្ហែមជាមួយនិងតារាម៉ូដែលដ៏ស្រស់សោភាគឺនាង Lucy Pinderខណៈពួកគេមានវ័យខុសគ្នាដល់ទៅ៣ឆ្នាំ។ សម្រាប់ Martin ទើបតែបញ្ចេញសមត្ថភាពជួយអោយ Southampton វិលត្រលប់មកលេងនៅក្របខណ្ឌ Premier League វិញបន្ទាប់ពីអវត្តមានមួយឆ្នាំកន្លងទៅនោះ។ ទោះយ៉ាងណាតារាម៉ូដែល និងជាពិធីការិនីទូរទស្សន៍ដ៏ល្បីល្បាញនាង Lucy Pinder គឺជាអ្នកគាំទ្រ Southampton ដ៏ងប់ងល់ម្នាក់។ សម្រាប់លោក Russell Martin ដើមកំណើតអង់គ្លេស តែបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិស្កុតឡេនបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ មានវ័យខុសពី នាង Pinder ដែលមានវ័យ ៤០ឆ្នាំទៅហើយ ប៉ុន្តែសម្រស់នៅតែល្អស្រស់ឆើតឆាយគួរជាទីគយគន់។

គួររំលឹកផងដែរថាប្រជាប្រិយភាពរបស់នាងបានឡើងដល់កំពូលកំលុងទសវត្សរ៍ឆ្នាំ ២០០០ នៅពេលនាងមានវ័យទើបតែ២០ឆ្នាំ ដោយនារីដែលមានដើមកំណើតមកពីតំបន់ Winchester ចក្រភពអង់គ្លេសបានបង្កើតភាពល្បីល្បាញតាមរយៈការបង្ហាញរូបថតនៅក្នុងទស្សនាវដ្តីបុរសដូចជា Nuts, FHM និង Loaded ជាដើម។មិត្តភ័ក្តិរបស់ Pinder ដែលបានឃើញទំនាក់ទំនងស្នេហាខុសវ័យរបស់ពួកគេបានចាត់ទុកថាភ្លើងស្នេហារបស់ពួកគេមួយគូនេះគឺប្រៀបបីដូចជាស្នេហ៏ផ្លេកបន្ទោរ និង មានភាព ស្វាហាប់ ជាមួយភាពដុតរោលទាក់ទាញបំផុត។
ប្រភព:Tribuna

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក […]


