Close
Sponsor ads Featured-Image
វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ប្រារព្ធពិធី ទូងស្គរអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ទំហំអក្សរ
តូច
ធំ

ព្រះរាជាណាចក្រណាកម្ពុជា៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប រួមមានក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី វឌ្ឍនៈ ប៊្របភើធី វឌ្ឍនៈ អ៊ីនវេសមិន ធនាគារ វឌ្ឍនៈ វឌ្ឍនៈ កាពីតាល វឌ្ឍនៈ ហ្គោលរីស៊ត សណ្ឋាគាររ៉ូសវូដ ភ្នំពេញ សណ្ឋាគារ ខេ វី អិល ដឹកនាំដោយអ្នកឧកញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថា​បនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ សិល្បៈករ សិល្បៈការីនី កីឡាករគុនខ្មែរ ដើម្បីចូលរួមប្រារព្ធពិធីទូងស្គរ អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី៥ សីហា នៅពីមុខអគារពាណិជ្ជកម្មដ៏ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល។​

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ វឌ្ឍនៈ គ្រុប ពិតជាមានមោទន​ភាព​ចំពោះ​​ដំណើរបោះជំហានជាប្រវត្តិសាស្រ្តនៃ​ការចាប់ផ្តើម​គម្រោងព្រែកជីកហ្វូណនតេជោដ៏អស្ចារ្យនេះ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។ ​ក្រោម​​ការ​​​ដឹក​​​នាំ​​​បន្ត​ដ៏​​ឈ្លាស​វៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​វឌ្ឍនៈ គ្រុប ជឿជាក់យ៉ាងមុតមាំថា​ ដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល តាកែវ កំពត និងកែបនឹង​​បញ្ចប់​​ទៅ​ដោយជោគជ័យ ហើយនឹងនាំមកនូវឧត្តមភាពផ្នែកសេដ្ឋ​​កិច្ចដ៏ធំធេង​​ដល់​កម្ពុជា។  សូមប្រជាពលរដ្ឋខ្មែរ ចូលរួម​​អបអរសាទរ​សមិទ្ធផល​ដ៏អស្ចារ្យនេះទាំងអស់គ្នា!

ads

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031