អ្នកចាត់ការទូទៅលោក Erik Ten Hag របស់ក្រុមបិសាចក្រហម Man.Utd បានចាត់ទុកវត្តមានអតីតកីឡាករឆ្នើម Ruud van Nistelrooy រូបនេះមានវត្តមានត្រលប់មកកាន់ទឹកដីOld Trafford វិញគឺជាការបង្ហាញសញ្ញវិជ្ជមានដ៏ល្អបំផុតមួយសម្រាប់ក្រុម ខណៈអ្នកចាត់ការវ័យ ៥២ ក៏ប្រមើលឃើញថាជំនួយការរបស់ខ្លួនរូបនេះនិងអាចក៍សាងក្រុមអោយត្រលប់ទៅបង្ហាញទម្រង់លេងមានកម្រិតខ្ពស់បំផុតដូចរជ្ជកាលរបស់គ្រូតា Sir Alex Fergusonដូច្នេះដែរ ។ ជាមួយគ្នានេះផងដែរគ្រូបង្វឹកសញ្ជាតិ ហូឡង់ក៏បានលើកឡើងថាៈ នៅពេលអនាគតការតាំងចិត្តជួយក្រុមបុរសវ័យ ៤៨ឆ្នាំរូបនេះនិងដឹកនាំក្រុមបង្ហាញទម្រង់លេងដ៏ឥទ្ធិពលខ្លាំងដូចដែលគាត់ធ្លាប់បំពេញតួនាទីជាខ្សែប្រយុទ្ធកណ្តាលជួរមុខកំលុងពេល៥រដូវកាលកន្លងមក។
រំលឹកទៅដល់អតីតកាល Nistelrooy ធ្លាប់សាងកេរ្ត៍សម្រាប់ក្លឹប និង បេះដូងអ្នកគាំទ្រ Man. United ទោះបីជាបុរសសញ្ជាតិហូឡង់រូបនេះបានជោគជ័យត្រឹមតែឈ្នះពាន Premier League ក៏ដោយ។ គួររំលឹកថាក្នុងចន្លោះពេល ៥ឆ្នាំក្រោយចាកចេញពីPSV មកលេងនៅក្របខណ្ឌ EPL Nistelrooy ស៊ុតបញ្ចូលទីបាន១៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ២១៩ ប្រកួត ជាមួយនិងការបញ្ចប់ទីដ៏មានឥទ្ធិពលនៅជំនាន់ដើមទសវត្សទី២១កន្លងទៅ។ បើយើងក្រលេកមកនៅបច្ចុប្បន្នភាពរឺក្រោយពីការចាកចេញរបស់គាត់ ការពិតក្រុម Man.Utd មិនទាន់បានបំពេញចន្លោះប្រហោងនាំយកខ្សែប្រយុទ្ធកណ្តាលរូបណាម្នាក់មកជំនួសតួនាទីដែលនៅមានភាពខ្វះខាតនេះបាននៅឡើយទេ ខណៈក្នុងរជ្ជកាលនោះប្រិយមិត្តអ្នកទស្សនាប្រាកដជាបានឃើញថាតំបន់ប្រយុទ្ធជួរមុខរបស់ក្រុមមានភាពមុតស្រួចជាមួយការលេងគាំទ្រគ្នាផងដែរពីសំណាក់ Cristiano Ronaldo និង Wayne Rooney ។
ហើយបើយើងងាកមកមុនរដូវកាល ថ្មី ២០២៤-២០២៥ នេះចាប់ផ្តើម សហម្ចាស់ក្លឹបគឺម្ចាស់ភាគហ៊ុន INEOS បានសម្រេចការតែងតាំងដ៍គួរអោយភ្ញាក់ផ្អើលនិងជារឿងដែលរំភើបបំផុតសម្រាប់ក្រុមរហូតមកដល់ពេលនេះ និងត្រូវបានបង្ហាញសញ្ញាណដំបូងថាថាគាត់អាចនិងចូលរួមបង្កើតភាពប្រាកដប្រជាលើទម្រង់លេងដែលជាផ្នែកមួយ ជម្រុញអោយក្រុមមានស្តង់ដារលេងបានប្រកបនដោយសមូហភាព និងទទួលបានជោគជ័យ ក្រោយពី ខកចិត្តបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប និង បញ្ចប់ធ្លាក់ដល់ចំណាត់ថ្នាក់លេខ៨ឯណោះកាលលពីរដូវកាលចាស់។សម្រាប់ Nistelroy ធ្លាប់មានបទពិសោធន៏ដឹកនាំក្រុម U-១៩ PSV និង ក្រុមឈុតធំ PSV ក្រោយពីព្យួរស្បែកជើងចូលនិវត្តន៏សម្រាប់ក្លឹបចុងក្រោយគឺ Malaga នៅឆ្នាំ២០១២រួចមក។
ប្រភព:Goal
វីដេអូ:
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]