អីយ៉ាស! Chelsea ប្រមាញ់បានអ្នកចាំទីម្នាក់ ដោយផ្តល់កុងត្រារយៈពេល ៧ឆ្នាំ

Published 2 years ago
794 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រកីឡាករ BBC បានចុះផ្សាយថា ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាផ្លូវការលើអ្នកចាំទី Filip Jorgensen ដែលផ្លាស់ពីក្លឹប Villarreal ក្នុងតម្លៃខ្លួន ២០.៧លានផោន ជាមួយនឹងកិច្ចសន្យារយៈពេលវែង ៧ឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea complete signing of Filip Jorgensen! | News | Official Site | Chelsea Football Club

គួរកត់សម្គាល់ថា អ្នកចាំទី Jorgensen មានវ័យ ២២ឆ្នាំ បានបង្ហាញខ្លួន ៣៧ប្រកួត ឲ្យក្រុម Villarreal កាលពីរដូវកាលមុន បន្ទាប់ពីក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹបនាពេលនោះ។ ជាមួយគ្នានេះ​ Jorgensen ត្រូវបានរំពឹងថានឹងប្រកួតប្រជែងដណ្តើមតំណែងអ្នកចាំទីដៃទី១ របស់ Chelsea ជាមួយអ្នកចាំទី Robert Sanchez ៕

Interview: Filip Jorgensen on quick connections, self-confidence and Petr Cech | News | Official Site | Chelsea Football Club

ប្រភព៖ BBC

Related Articles