
ក្រុមតោខៀវ Chelsea បានបញ្ចប់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកអ្នកចាំទី Filip Jørgensen វ័យ២២ឆ្នាំ ពីក្លឹប Villarreal មកកាន់ទឹកដី Stamford Bridge យោងតាមអ្នកជំនាញផ្នែកទីផ្សារ ដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano នៅថ្ងៃសៅរ៏នេះបានឱ្យដឹងថាៈក្លឹបដែលមានមូលដ្ឋាននៅរាជធានីក្រុងឡុងដ៏ នឹងចំណាយប្រាក់ ២៤.៥ លានអឺរ៉ូទៅឱ្យ Villarreal សម្រាប់អ្នកចាំទីសញ្ជាតិដាណឺម៉ាករូបនេះជាមួយការត្រៀមផ្តល់កុងត្រារយៈពេលយូរ។សម្រាប់គ្រូបង្វឹកថ្មី Chelsea បច្ចុប្បន្នលោក Enzo Moresca បានមើលឃើញថា អ្នកចាំទីអេស្បាញ Sanchez អតីតអ្នកចាំទី Brighton ហាក់នៅមានកម្រិតក្នុងការលេង ក្រោយពីចូលលេងប្រកួតមិត្តភាពកំដៅសាច់ដុំបានត្រឹមស្មើក្រុម Wrexham ក្នុងលទ្ធផល២ទល់និង២។ដូច្នេះទើបរូបលោកចង់បាន កីឡាករ U-២៣ សញ្ជាតិដាណឺម៉ាករូបនេះមករួមក្រុមដើម្បីប្រជែងតំណែងដៃទី២ពិតប្រាកដ។
ប្រភពខាងលើបន្តថា Chelsea ក៏និងត្រៀមបញ្ចប់ការផ្ទេរយកកីឡាករខ្សែការពារ Aaron Anselminino សញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ១៩ឆ្នាំនឹងចូលរួមជាមួយ Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលកីឡាករក្លឹប Boca Junior នឹងធ្វើដំណើរមកកាន់ចក្រភពអង់គ្លេសនៅថ្ងៃចន្ទស្អែកនេះដើម្បីត្រៀមដំណើរការបញ្ចប់ការផ្ទេរជាផ្លូវការណ៏។
ប្រភព:BBC
វីដេអូ:អ្នកចាំទី Filip Jørgensen
វីដេអូ:ខ្សែការពារ Aaron Anselminino

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



